ក្រុមហ៊ុន W7777 បើកលេងល្បែងឆ្នោតឡូតូ និងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់ បីទបានពីរថ្ងៃ ឥឡូវបើកដំណើរការវិញហើយ មន្ត្រីប្រចាំតំបន់កំពុងរងចាំបទបញ្ជារពីមេខេត្ត វគ្គ៣

ផ្សាយចេញនៅថ្ងៃទី០២ ធ្នូ ឆ្នាំ២០២៤

ខេត្ត កំពត៖. ទីតាំងល្បែងស៊ីសងខុសច្បាប់ ស្ងិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត កំពុងបើកដំណើរការជាធម្មតា យ៉ាងរលូន សូម្បីតែលោក អធិការស្រុក ក៏មិនហ៊ានប៉ះ ។

បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានចុះផ្សាយបិទបានពីរថ្ងៃ 

តើលោក លឹម មុនីរះ ជានរណា ?ហ៊ានបើកល្បែងឡូតូ និង តាមប្រព័ន្ធអនឡាញឈ្មោះក្រុមហ៊ុន( W7777 )ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិចសោះឡើយ មិនតែប៉ុណ្ណោះ បុគ្គលរូបនេះ ល្បីថាមានខ្នងបង្អែកដ៏រឹងមាំ សូម្បីតែមន្ត្រី ប្រចាំតំបន់ សូម្បីតែ លោក អធិការស្រុកកំពង់ត្រាចក៏មិនហ៊ានប៉ះដែរ  ។

អង្គភាពអ្នកសារព័ត៌មានធ្វើសេចក្តីរាយការណ៍ ទៅលោក អភិបាលស្រុក កំពង់ត្រាច តែនៅតែរក្សាភាពស្ងៀមស្ងាត់  បិទបានពីរថ្ងៃ មិនហ៊ានចុះបង្ក្រាប ល្បីថារបស់មេខាងខេត្ត  ឬមួយបុគ្គលទាំងនោះយកឈ្មោះថ្នាក់ដឹកនាំមកលេងសើច ក្នុងការបិទបាំងបទល្មើស សូមលោកអភិបាលខេត្តមេត្តាត្រួតពិនិត្យ។

ប្រជាពលរដ្ឋកំពុងដាក់ការសង្ស័យថា លោកអធិការស្រុកកំពុងត្រាច ដែលពីមុនជាអ្នកលក់មាស  តែឥឡូវឡើងជាអធិការ តែត្រូវថ្នាំសណ្តំ របស់លោក លឹនមុន្នីរះ ដែលគ្រប់គ្រងល្បែងអនឡាញស៊ីសងខុសច្បាប់ នៅក្នុងស្រុក ដែលជាតំបន់របស់ខ្លួនកាន់កាប់។

អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងចាត់មន្ត្រីជំនាញ ចុះបង្ក្រាប ចំពោះទីតាំងខាងលើផងទានដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំថា មន្ត្រីដែលបំរើការងារថ្នាក់ខេត្តមួយចំនួន កំពុងបង្កើតបទល្មើស ។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1







Powered by Blogger.