ស្រុកអង្គស្នួល មានចុះបង្ក្រាបទីតាំងហាង ដើមស្វាយ (KTV)ដែលមានលួចបើកបំរើសេវាកម្ម ផ្លូវភេទ កេងប្រវញ្ចាំ លើស្ត្រី និងកុមារ វគ្គ២


ផ្សាយចេញនៅថ្ងៃទី០៩ខែធ្នូឆ្នាំ២០២៤

-ថ្ងៃទី០៩ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៩និង១០នាទី ដោយមានការសម្របសម្រួល ដឹកនាំពីលោក ជិន លីដា ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងខេត្តកណ្តាល រួមទាំងកម្លាំងរបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយមានការសហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងហាង ដើមស្វាយ (KTV)ដែលមានលួចបើកបំរើសេវាកម្ម ផ្លូវភេទ កេងប្រវញ្ចាំ លើស្ត្រី និងកុមារ ស្ថិតនៅភូមិ ស្រែកណ្តាល ឃុំម្កាក់ ស្រុកអង្គស្នួល

ខេត្តកណ្តាល។

-ជាលទ្ធផលទទួលបានដូចខាងក្រោម៖ មនុស្សរួមចំនួន ៨៦នាក់ ប្រុស១៧នាក់

ស្រី៦៩នាក់ក្នុងនោះ(អនីតិជន០៨នាក់)-ជនសង្សយ័ចំនួន០២នាក់(ស្រី០១នាក់)ចំពោះភ្ញៀវ១៤នាក់ អនុញ្ញាតិអោយត្រលប់ទៅផ្ទះ វិញតាមការឯកភាពពីលោក ជិន លីដា ព្រះរាជអា ជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។

សូមអគុណគោរពលាមេ អនុសេនីយ៍ទោ មឿន ផល្លីន

សាលាដំបូងខេត្តកណ្តាលលេខ:១១០៧ដីកាចាត់ឲ្យស៊ើបសួរជំនួស

យើង មៀច សិទ្ធិការ្យជេស៊ីការ្យ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។

-បានឃើញ មាត្រា ១៧៣,១៧៤,១៧៥, នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ស្នងការដ្ឋាននគរបាលបានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ: ១៩៦៤ ១៩៦៤ អក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តកណ្តាល។

បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ: ១៥២០ ដកសស/២៤ ចុះថ្ងៃទី១៤ ខែសីហា ម៉ោង ឆ្នាំ២០២៤ របស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ។

ក្រោយពីបានពិនិត្យសំណុំរឿងចប់សព្វគ្រប់ យល់ឃើញថា:

១-ជនត្រូវចោទឈ្មោះ តា ស៊ី ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិវៀតណាម ។ (គេចខ្លួន)

២-ជនត្រូវចោទឈ្មោះ ស៊ុន ធី ភេទប្រុស អាយុប្រហែល៤២ឆ្នាំ ជនជាតិវៀតណាម ។ (គេចខ្លួន)

៣-ជនត្រូវចោទឈ្មោះ តាំង គួយ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ជនជាតិវៀតណាម ។ (គេចខ្លួន)មានទីលំនៅបច្ចុប្បន្នស្នាក់នៅអាហារដ្ឋានដើមស្វាយម៉ូកថ:បែបថៃ ស្ថិតនៅផ្ទះលេខ:១៣០ តាមប ណ្តោយផ្លូវលេខ ៤២ ស្ថិតក្នុងភូមិស្រែកណ្តាល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ត្រូវដាក់ក្រោមការពិនិត្យពីបទ: សញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ ប្រព្រឹត្តនៅចំណុចអាហារដ្ឋានដើមស្នាយ ម៉ូកថ:បែបថៃ ស្ថិតនៅផ្ទះលេខ: ១៣០ តាមបណ្តោយផ្លូវលេខ៤២ក្នុងភូមិស្រែកណ្តាល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យ ផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា២៥ និងមាត្រា២៨ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវ កម្មផ្លូវភេទ ។

៤-ជនត្រូវចោទឈ្មោះ ឈិន ថាល់ ភេទប្រុស អាយុប្រហែល៣៦ឆ្នាំ ជនជាតិខ្មែរ ។ (គេចខ្លួន)

៥-ជនត្រូវចោទឈ្មោះ កែវ ចាន់ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ។ (គេចខ្លួន)ទីលំនៅបច្ចុប្បន្នស្នាក់នៅអាហារដ្ឋានដើមស្វាយម៉ូកថបែបថៃ ស្ថិតនៅផ្ទះលេខ១៣០ តាមបណ្តោយ ផ្លូវលេខ ៤២ ស្ថិតក្នុងភូមិស្រែកណ្តាល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ត្រូវដាក់ក្រោមការពិនិត្យពីបទ: សមគំនិតក្នុងអំពើសញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ ប្រព្រឹត្តនៅ ចំណុចអាហារដ្ឋានដើមស្វាយ ម៉ូកថបែបថៃ ស្ថិតនៅផ្ទះលេខ ១៣០ តាមបណ្តោយផ្លូវលេខ ៤២ ក្នុងភូមិ ស្រែកណ្តាល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ជាបទល្មើសព្រហ្ម ទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា២៥ និងមាត្រា២៨ នៃច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

ឈ្មោះតា ស៊ី ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិវៀតណាម, ឈ្មោះ ស៊ុន ធី ភេទប្រុស អាយុ ប្រហែល៤២ឆ្នាំ ជនជាតិវៀតណាម, ឈ្មោះ តាំង គួយ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ជនជាតិវៀតណាម, ឈ្មោះ ឈិន ថាល់ ភេទប្រុស អាយុប្រហែល៣៦ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ កែវ ចាន់ធី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅអាហារដ្ឋានដើមស្វាយម៉ូកថបែបថៃ ស្ថិតនៅផ្ទះលេខ ១៣០ តាមបណ្តោយផ្លូវលេខ ៤២ ស្ថិតក្នុងភូមិស្រែកណ្តាល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មិនទាន់ មានអត្តសញ្ញាណគ្រប់គ្រាន់ ដើម្បីធ្វើការស៊ើបសួរនៅឡើយ ។

ហេតុដូច្នេះ សម្រេច-ប្រគល់សិទ្ធិជូនលោក អធិការនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីស្រាវជ្រាវរក បើអត្តសញ្ញាណរបស់ឈ្មោះ ភា ស៊ី ភេទប្រុស, ឈ្មោះ ស៊ុន ធី ភេទប្រុស, ឈ្មោះ តាំង គួយ ភេទប្រុស, ឈ្មោះ ឈិន ផាល ភេទប្រុស, ឈ្មោះ កែវ ចាន់ធី ភេទប្រុស មានទីលំនៅបច្ចុប្បន្នស្នាក់នៅអាហារដ្ឋានដើម ស្ទាយម៉ូកថបែបថៃ ស្ថិតនៅផ្ទះលេខ១៣០ តាមបណ្តោយផ្លូវលេខ ៤២ ស្ថិតក្នុងភូមិស្រែកណ្តាល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

២-សូមបញ្ជូនលទ្ធផលមកសាលាដំបូងខេត្តកណ្តាល វិញយ៉ាងយូរត្រឹម ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៤ ។

ថ្ងៃចន្ទ១៥កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ខេត្តកណ្តាល, ថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៤ហត្ថលេខានិងត្រា ចៅក្រមស៊ើបសួរមៀច សិទ្ធិការ្យជេស៊ីការ្យ។

យោងតាមប្រភពច្បាស់ការ លោកគុយ ចាន់ធារ៉ា ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ទ នៅក្នុងករណីខាងលើ ដោយឡែកជនជាតិវៀតណាមទាំងនោះ នៅមិនទាន់ចាប់បាននៅឡើយនោះទេ? ហើយករណីនេះដែល អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោកអធិការស្រុកអង្គស្នួល និងជួយបំភ្លឺនៅក្នុងករណីតាមចាប់ជនជាតិវៀតណាមទាំងនោះ មកផ្តន្ទាទោសតាមច្បាប់។  

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

សូមចុច👉https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់ ជនរងគ្រោះសូមអរគុណ។ 

សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍ 

សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។












Powered by Blogger.