របាយការណ៍សម្ងាត់ ត្រូវបានបំបែក អធិការដ្ឋាននគរបាលក្រុងសំពៅពូន សូមគោរពរាយការណ៍ជូនមេជ្រាបជាសរុបសង្ខេប បែបខ្សិបៗវគ្គ២
ខេត្តកណ្តាល : ករណី ជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកើតហេតុ
: ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៨,២០នាទី
ចំណុច : ហាងខារ៉ាអូខេ KTV 7777 ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន
ខេត្តកណ្ដាល
ឃាត់ខ្លួនជនសង្ស័យសរុប
៤៧នាក់ ស្រី២១នាក់ ជនជាតិខ្មែរ៣៣នាក់ ស្រី២១នាក់ និងឥណ្ឌូនេស៉ី១៤នាក់ប្រុស
(បុគ្គលិកបម្រើការងារចំនួន១២នាក់ ស្រី០៧នាក់)។តេស្តទឹកនោម វិជ្ជមាន (+) ៤៣នាក់
ស្រី១៩នាក់ ជនជាតិខ្មែរ២៩នាក់ ស្រី១៩នាក់ និងឥណ្ឌូនេស៊ី១៤នាក់ប្រុស (ក្នុងនោះ ភ្ញៀវជនជាតិខ្មែរ២០នាក់
ស្រី១៤, បុគ្គលិក០៩នាក់ ស្រី០៥
និងភ្ញៀវឥណ្ឌូនេស៊ី១៤នាក់ប្រុស)។
សម្ភារៈវត្ថុតាងចាប់យករួមមាន៖-
គ្រឿងញៀន៖ ម្សៅខេ (K) សរុប ១១កញ្ចប់ ទម្ងន់១៣,០៧ក្រាម-
ថ្នាំគ្រាប់អ៉ិចស្តាស៊ី ចំនួន១២គ្រាប់ ទម្ងន់ ៥,៥៥ក្រាម
ទឹកថ្នាំញៀនសប្បាយ ០៥កញ្ចប់ សំបកដែលមានរូបសញ្ញាផ្សេងៗប្រើរួច
ចំនួន០៥កញ្ចប់។2- ម៉ូតូ ចំនួន០១គ្រឿង3- ទូរស័ព្ទដៃ ចំនួន០៨គ្រឿង។
*សភាពរឿងហេតុ*ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងសម្របសម្រួលនីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកណ្ដាល
កម្លាំងអធិការដ្ឋាននគរបាលក្រុងសំពៅពូន
បានបើកប្រតិបត្តិការបង្ក្រាបទីតាំង ហាងខារ៉ាអូខេ KTV7777
មានសរុបចំនួន៧បន្ទប់ យើងឆែកឆេររកឃើញ មាន៤បន្ទប់ ដែលមានបង្កប់ការជួញដូរ
និងប្រើប្រាស់គ្រឿងញៀន រួមមានជាអាទិ៍ :1- បន្ទប់លេខV-1 -ជនសង្ស័យ០៩នាក់ ស្រី០៤នាក់ (ខ្មែរ០៤នាក់ស្រី
និងឥណ្ឌូនេស៊ី០៥នាក់ប្រុស) ក្នុងនោះបុគ្គលិក០២នាក់ស្រី (វិជ្ជមានទាំងអស់)
-គ្រឿងញៀនម្សៅខេ (K) ០១កញ្ចប់ និងសំបកដែលមានរូបសញ្ញាសេះហោះប្រើរួច០១កញ្ចប់។
2- បន្ទប់លេខV-3
-ជនសង្ស័យ០៦នាក់
ស្រី០៤នាក់ (ខ្មែរ០៤នាក់ស្រី និងឥណ្ឌូនេស៊ី០៤នាក់ប្រុស) ក្នុងនោះបុគ្គលិក០១នាក់ស្រី
(វិជ្ជមានទាំងអស់)
-គ្រឿងញៀនម្សៅខេ (K) ០២កញ្ចប់
និងកញ្ចប់ពណ៌សរូបសញ្ញាផ្លែស្ត្រ៊បូរីពណ៌ក្រហមចំនួន០១កញ្ចប់
និងសំបកដែលមានរូបសញ្ញាសេះហោះប្រើរួចចំនួន០៣កញ្ចប់។ 3- បន្ទប់លេខV-7 -ជនសង្ស័យ០៩នាក់ ស្រី០៤នាក់ (ខ្មែរ០៤នាក់ស្រី
និងឥណ្ឌូនេស៊ី០៥នាក់) បុគ្គលិក០០នាក់ (វិជ្ជមានទាំងអស់)
-គ្រឿងញៀនម្សៅខេ(K) ចំនួន០៤កញ្ចប់,
ថ្នាំគ្រាប់ពណ៌លឿងចំនួន០១គ្រាប់
និងសំបកដែលមានរូបសញ្ញាទំពាំងបាយជូប្រើរួចចំនួន០១កញ្ចប់។
4- បន្ទប់លេខV-8
-ជនសង្ស័យ១០នាក់
ស្រី០៤នាក់ (ខ្មែរ) បុគ្គលិក០១នាក់ស្រី (វិជ្ជមាន០៩នាក់ និងអវិជ្ជមាន០១ប្រុស
រត់កង់បីដឹកម្ហូប)
-គ្រឿងញៀនម្សៅខេ(K) ចំនួន០៣កញ្ចប់,
ទឹកសប្បាយចំនួន០៤កញ្ចប់
និងថ្នាំគ្រាប់ពណ៌ចំនួន១១គ្រាប់។
5-ក្នុងបរិវេណហាងKTV
-ជនសង្ស័យ០១៣នាក់
ស្រី០៥នាក់ (ខ្មែរ១១នាក់ ស្រី០៥ និងឥណ្ឌូនេស៊ី០២នាក់) បុគ្គលិក០៨នាក់ ស្រី០៣
(វិជ្ជមាន១០នាក់ ស្រី០២ និងអវិជ្ជមាន០៣នាក់ ស្រី០២ ជាបុគ្គលិក)។
-គ្រឿងញៀនម្សៅខេ(K) ចំនួន០១កញ្ចប់។
ក្រោយពីបានត្រួតពិនិត្យឆែកឆេក្នុងបរិវេណនិងក្នុងបន្ទប់នីមួយៗក្នុងខារ៉ាអូខេ
KTV7777 រួចក្រុមការងារបានធ្វើកំណត់ហេតុបិទឃ្លុំទីតាំងខាងលើជាបណ្តោះអាសន្ន។
សូមបញ្ជាក់ :1-ពាក់ព័ន្ធ
ជនសង្ស័យករណីរក្សាទុក និងជួញដូរ ០៦នាក់ ស្រី០៣ (ជនជាតិឥណ្ឌូនេស៊ី ០៣នាក់ប្រុស)
បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី២១-០៩-២០២៤ (ឃុំខ្លួន)។
2-ពាក់ព័ន្ធ
ជនសង្ស័យករណីប្រើប្រាស់ ៣៧នាក់ ស្រី១៦ (ជនជាតិឥណ្ឌូនេស៊ី ១១នាក់ប្រុស) :ជនជាតិខ្មែរ
២៦នាក់ ស្រី១៦ បញ្ជូនទៅមណ្ឌលស្រុកកណ្តាលស្ទឹង នៅថ្ងៃទី២១-០៩-២០២៤
ជនជាតិឥណ្ឌូនេស៊ី
១១នាក់ប្រុស អនុវត្តន៍នីតិវិធីបណ្តេញចេញពីកម្ពុជា។
3-ជនមិនមានជាប់ពាក់ព័ន្ធគ្រឿងញៀន
០៤នាក់ប្រុស ជនជាតិខ្មែរ អប់រំ-កិច្ចសន្យារួចប្រគល់ឲ្យ
អាណាព្យាបាលយកទៅមូលដ្ឋានវិញ។
សូមមេត្តាជ្រាបដោយក្តីគោរព! វរសេនីយ៍ឯកឈុនជឺឈួន។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថាការបង្ក្រាបគ្រឿងញៀន
នៅក្នុងទឹកដីក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែកញ្ញាឆ្នាំ ២០២៤
និងមានការបកស្រាយ ពីលោកឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់
ប្រធានមន្ត្រីប្រឆាំងគ្រឿងញៀន
ហេតុអ្វីបានជារក្សាភាពស្ងៀមស្ងាត់ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់
ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ
ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត រឿងនេះផងទាន ។
របាយការណ៍សំងាត់មួយបានមកដល់ដៃអង្គភាពសារព័ត៌មានស៊ីអេចអ
ធីវីអនឡាញ បន្ថែមថាមានការពាក់ព័ន្ធជាមួយមន្ត្រីមួយចំនួនដែលបំរើការងារនៅខេត្តកណ្តាល
មិនតែប៉ុណ្ណោះ របាយការណ៍សារភាពរបស់ម្ចាស់ ខារ៉ាអូខេ KTV7777ថាខ្លួនគ្រាន់តែឈរឈ្មោះស៊ីប្រាក់ខែតែប៉ុណ្ណោះ
(ដំរីងាប់យកចង្អេរមកបាំង)
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត
ស
សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃមេត្តាជួយបំភ្លឺក្នុងករណីនេះផងទាន
។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំផ្កាឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline
គ្រុបព័ត៌មាន
ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង
បណ្តំអង្គភាពសូមអរគុណ។
https://t.me/+aLYstLR8TNswMjZl
គ្រុបទទួលពាក្យបណ្តឹង
ជនរងគ្រោះសូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment