អគារអនឡាញខុសច្បាប់នៅក្រុងសំពៅពូនស្ពាន៧២នៅតែដំណើរការ ជាធម្មតា ដោយមិនរំខាន ដែនសមត្ថកិច្ច វគ្គ៤

ផ្សាយចេញនៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៤

(ក្រុងសំពៅពូន) អគារអនឡាញខុសច្បាប់ នៅចំណុចស្អាន៧២បទស្តាំ ក្រុងសំពៅពូន ខេត្តកណ្ដាលនៅតែបើកដំណើរការជាធម្មតាដោយមិនរំខានដែនសមត្ថកិច្ចពាក់ព័ន្ធប្រចាំតំបន់ដូម្បីតែបន្តិច។

បើយោងតាម  សេចក្តីរាយការណ៍បឋម ជូនដំណឹងដល់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាចុះអធិការកិច្ច ទីតាំងខាងលើ អ្នកសារព័ត៌មានស៊ីអេចអ ធីវីអនឡាញយើងបានបំពេញរួចហើយ  ក្នុងការស្នើសុំ ដល់លោក អធិការក្រុងសំពៅពូនតាមរយះទូរស័ព្ទលេខ ០១២៨៦២៨២៨  តែអ្វីដែលលោកអធិការចង់បាននោះ គឺការណាត់ជួប ៗៗៗៗ ដើម្បីចង់ដឹងប្រភពពិតថាអ្នកណាជាអ្នកផ្តល់អោយ ។

នៅក្នុងករណីអ្នកសារព័ត៌មានជាច្រើននៅមិនទាន់យល់ពីន័យពាក្យថា សហការ ភាគច្រើនតែងតែជាប់អន្ទាក់ ពីបទផ្តល់ព័ត៌មានមិនពិតទោះបី ព័ត៌មាននោះត្រូវលាតត្រដាង ថាពិតប្រាកដយ៉ោងណាក៏ដោយ យុត្តិសាស្រ្ត បែបនេះ មានកើតជាញឹកញាប់នៅលើទឹកដីនៃក្រុងសំពៅពូន ខេត្តកណ្តាល ។

អង្គភាពអ្នកសារព័ត៌មានយើង មានសេចក្តីជឿជាក់ថាថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ និងចុះអធិការកិច្ច ត្រួតពិនិត្យ អគារមួយកន្លែងនោះ ដោយក្តីអនុគ្រោះ។

យោងសេចក្តីរាយការណ៍និងការឆ្លើយឆ្លងគ្នា រវាង អ្នកសារព័ត៌មានយើង ជាមួយអ្នកបំរើការងារខាងក្នុង ដោយឡែកជនជាតិចិនប្រហែលជាងមួយពាន់នាក់ដែលកំពុងស្នាក់នៅទីតាំងខាងលើនោះផងដែល ។

សេចក្តីរាយការណ៍ជាបឋមជូនលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល សូមមេត្តាចុះរដ្ឋបាល ត្រួតពិនិត្យដោយក្តីអនុគ្រោះ ហើយអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោក ឧត្តមសេនីយ៍ទោនិងបញ្ចេញកណ្តាប់ដៃដែក បំបែកសុំណំរឿង អគារអនឡាញខុសច្បាប់ជាច្រើនកន្លែងនៅក្នុងទឹកដឺខេត្តកណ្តាលនិងសូមលោកស្នងការអនុវត្ត យោងតាមច្បាប់នៃធម្មនុញរបបសារព័ត៌មាន ។

សេចក្តីរាយការណ៍គោរពជូន ឯកឧត្តម គួច ចំរើន អភិបាល  ខេត្តកណ្តាល សូមមេត្តាចុះអធិការកិច្ច ទីតាំង អគាររបស់ជនជាតិចិន លួចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជនជាតិចិនទាំងនោះជាជនអន្តោប្រវេសន៍ ដោយមិនទាន់មានឯកសារមួយណានៅក្នុងការបញ្ជាក់បានថា មកបំរើការងារស្របច្បាប់នោះឡើយ ។

យោងសេចក្តីរាយការណ៍ នៃប្រភពច្បាស់លាស់ យោងប្រតិបត្តិការ ក្រុមការងារអ្នកសារព័ត៌មានស៊ីអេចអ ធីវីអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម និងអង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាព សហប្រតិបត្តិការរួមគ្នា ចុះស៊ើបអង្កេតនៅចំណុចទីតាំងខាងលើ យោងបទសម្ភាសន៍ផ្សេងៗ ដែលទទួលបានសូមគោរពជូនថ្នាក់ដឹកនាំជាតិនិងបណ្តាលស្ថាប័ន ក្រសួងពាក់ព័ន្ធ សូមមេត្តាចុះអធិការ ត្រួតពិនិត្យ អគារខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្គេតចំពោះអគារនៅក្រុងសំពៅពូនមួយកន្លែងនេះដោយក្តីផងទាន។

 ជនអន្តោប្រវេសន៍ខុសច្បាប់ ដោយមិនមានឯកសារណាមួយបញ្ជាក់លក្ខន្តិកៈនៃច្បាប់ការងារ ច្បាស់លាស់ គឺជារឿងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សង្គមជាតិ យោងតាមច្បាប់អន្តរជាតិ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

 យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីខេត្តកណ្តាលនេះបានដែលឬទេ?យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់របស់ក្រសួងមហាផ្ទៃ លេខ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័កពស២៥៦៨ រាជធានីភ្នំពេញថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិតសសុខា ។

          អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយ បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ













Powered by Blogger.