ឃ្លាំងស្តុកទំនិញសាច់បង្កកគ្រប់ប្រភេទខុសច្បាប់ នៅខណ្ឌច្បារអំពៅ និងចែកចាយទៅអោយភ្ញៀវតាមការកម្មង់នៅមិនទាន់ដឹងថាមានច្បាប់ឬមួយយ៉ាងណានោះទេសូមមន្ត្រីជំនាញមេត្តាចុះត្រួតពិនិត្យ ?វគ្គ២
ផ្សាយចេញនៅថ្ងៃទី០១ខែមករាឆ្នាំ២០២៥
(រាជធានីភ្នំពេញ)ឃ្លាំងស្តុកទំនិញសាច់បង្កកគ្រប់ប្រភេទ
នាំចូលពីបរទេស ដែលមានទីតាំងស្ថិតនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញ កំពុងបើកដំណើរការចែកចាយទំនិញទៅដល់អតិថិជន
ដែលកម្មង់ក្នុងការទៅលក់និងចែកចាយបន្ត តាមតំបន់ផ្សេងៗដោយឃ្លាំងស្តុកទំនិញមួយកន្លែងនេះនៅមិនទាន់ដឹងថាជាក្រុមហ៊ុនអ្វីនោះឡើយ
ក្រោយពីអង្គភាពអ្នកសារព័ត៌មានយើងទទួលបានការជូនដំណឹង
ក្រុមការងារអង្គភាពអ្នកសារព័ត៌មានយើង បានចុះទៅដល់ទីតាំងផ្ទាល់តែម្តង
អង្គភាពអ្នកសារព័ត៌មានយើង បានទំនាក់ទំនង
ទៅលោកមេការដែលទទួលការខុសត្រូវនៅទីនោះដើម្បីសូមការបំភ្លឺ តាមរយះទូរស័ព្ទលេខ ០៩៦xxxx១៨៤តែលោកមិនលើក និងខំព្យាយាមតាមលេខតេឡេក្រាម ចូលមើលតែមិនតប
តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានស៊ីអេចអសង្ឃឹមថា
អ្នកគ្រប់គ្រងនិងឆ្លើយបំភ្លឺក្នុងករណីនេះ
។
អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសរចក្តីរាយការណ៍ជូនដល់គណៈមេបញ្ជាការឯកភាព
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ
ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត
គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា
ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយមច្ចុរាជ
https://t.me/chrtvonline
គ្រុបព័ត៌មាន ទាន់ហេតុការណ៍
សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព
សូមអរគុណ។
Post a Comment