ល្មមភ្ញាក់ខ្លួនហើយ សូមកុំប្រើពាក្យគំរាមអ្វី អ្នកមានកិត្តិយសទាំងឡាយ អ្នកសារព័ត៌មានផ្សព្វផ្សាយតាមការស្នើសុំ របស់ប្រជាពលរដ្ឋ បើមិនសងរឿងនេះកាន់តែជ្រៅ វគ្គ២
ខេត្តកណ្តាល ប័ណ្ណអាជីវកម្មកំពង់ចម្លងរបស់លោកស្រី ហួត រតនា ត្រូវបាននិរាករណ៍ តែលោកឧត្តមសេនីយ៍ត្រីស៊ុន វុទ្ធី ធានារត់ការក្នុងការបន្តប័ណ្ណអាជីវកម្មដោយទទួលប្រាក់២០០០ដុល្លារ កំពង់ចម្លងកោះថ្មី ភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល
អង្គភាពអ្នកសារព័ត៌មានយើង បានទទួលការពឹងពាក់ពីសំណាក់លោកស្រីហួត រតនា ក្នុងការផ្សព្វផ្សាយ ព័ត៌មានជូនថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ មេត្តាជ្រាបនិងសូមជួយអន្តរាគមន៍នៅក្នុងករណីលោក ឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី បានទទួល២០០០ដុល្លារដែលជាថ្នូរក្នុងការរត់ការបន្តប័ណ្ណអាជីវកម្មតែមិនបានសម្រេច ត្រូវស៊ីដាច់ទាំងមុខញញឹម បន្ទាប់ពីលោកស្រីបានដាក់ពាក្យបណ្តឹង ទើបលោកឧត្តមសេនីយ៍ បានទូទាត់លុយមកអោយជនរងគ្រោះវិញ នៅក្នុងចន្លោះខែមិថុនាឆ្នាំ២០២៤ បានចំនួន៣០០ដុល្លារនិងប្រាក់៨០០០០០០រៀល(ប្រាំបីសែនរៀល)សរុប ជាប្រាក់ដុល្លារស្មើនិង៥០០ដុល្លារអាមេរិក ហើយខែសីហាឆ្នាំ២០២៤កន្លងទៅនេះ ទើបទូទាត់បន្ត ដើម្បីបញ្ចប់រឿង។
ដល់ថ្ងៃកំណត់ លោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី ខលទៅមិនលើក និងប្លុកលេខរបស់លោកស្រីចោលក្នុងការផ្តាច់ការទំនាក់ទំនងគ្នា ចំណែកមន្ត្រីដែលទទួលពាក្យក្នុងការសម្របសម្រួល មកលើរលោកស្រី ខ្លះការទទួលខុសត្រូវ ។
រហូតមកដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤បន្ទាប់អ្នកសារព័ត៌មានយើងខលធ្វើបទសម្ភាសន៍ជាមួយ លោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី លើកទី១លោកបានប្រាប់ថា បានទូទាត់រួចរាល់អស់ហើយ (ដោយមានសម្លេងរីខត)
លើកទី២លោកបានខលមកអង្គភាពសារព័ត៌មានយើង ហើយសួរថានៅអង្គភាពណា លុយដែលជនរងគ្រោះផ្ញើទៅ គឺជាលុយថ្លៃសាំង មិនមែនជាលុយសូកប៉ាន់នោះទេ បើយោងតាមរបាយការណ៍ដែលលោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធីបកស្រាយប្រាប់អ្នកសារព័ត៌មាន គឺជារឿងផ្ទុយពីការពិត ក្នុងការបង្វែសាច់រឿងទង្វើបែបនេះមិនព្រមទទួលការពិត។
បើយោងតាមវិដេអូដែលបានថតចេញពីតេឡេក្រោម ដែលជនរងគ្រោះបានផ្តល់ជាវត្ថុតាង លោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធីបានទទួលប្រាក់ពីជនរងគ្រោះ (ផ្ញើតាមប្រព័ន្ធផ្ទេរប្រាក់វិញ មានភ្ចាប់លេខទូរស័ព្ទ០៩៦៩៤៥៥៥៥៥ចំនួនទឹកប្រាក់១៥០០ដុល្លារនិងនៅក្នុងនោះសារសម្លេងបានបញ្ជាក់ថានៅខ្វះ៥០០ដុល្លារទៀតទាំងនេះបានបញ្ជាក់យ៉ាងច្បាប់ថា ប្រាក់ទាំងនោះ យកទៅរត់ការក្នុងការបន្តប័ណ្ណអាជីវកម្ម ។
បើយោងតាមសម្លេងបែកធ្លាយ សារគំរាមមកលើជនរងគ្រោះ ថាបើមិនព្រមទទួលយកលុយ១០០០ដុល្លារក្នុងការបញ្ចប់រឿងទេ និងមានរឿងធំ ដោយមន្ត្រីម្នាក់នោះដែលជាអ្នកទទួលពាក្យបណ្តឹង របស់លោកស្រី ហួត រតនា ។
មានមន្ត្រីស័ក្តិ៥ មានទាំងផ្កាយ១ ឈានទៅដល់ផ្កាយ៣ ដែលកំពុងដាក់សម្ពាតទៅជនរងគ្រោះ មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានបានធ្វើបទសម្ភាសន៍ ផងដែរ លោកមន្ត្រីផ្កាយ៣ បានសួរអ្នកសារព័ត៌មានយើងថា អ្នកណាអោយផ្សាយ រឿងនេះគឺធ្វើអោយប៉ះពាល់ដល់កិត្តិយស គេកំពុងដោះស្រាយហើយលុយពិបាករកណាស់ដឹងអត់ បើលុយពិបាករកពេលលោកឧត្តមសេនីយ៍យកលុយគេ គេមិនពិបាកទេឬអីលោក ?ក្នុងនាមលោកជាមន្ត្រី ដែលបំរើប្រជាពលរដ្ឋ?
សូមបញ្ជាក់ផងដែលថាការគម្រាមប្តឹងដកអាជ្ញាប័ណ្ណសារព័ត៌មាន គឺជារឿងមួយដែលអង្គភាពសារព័ត៌មានស៊ីអេចអ ទទួលច្រើនមកហើយដែល តែរឿងសំខាន់បំផុតនោះរាល់ការផ្សព្វផ្សាយគឺជារឿងពិត ដើម្បីបើកបង្ហាញការពិត នៃសង្គមមួយ តាមរយះផ្សព្វផ្សាយ ប្រកបដោយក្រមសីលធម៌ សុជីវធម៌ វិជ្ជាជីវអ្នកសារព័ត៌មានអង្គភាពអ្នកសារព័ត៌មានយើង ក៏មានមន្ត្រីផ្នែកច្បាប់ មានមេធាវីក្នុងការពិគ្រោះយោបល់ក្នុងការជួយសម្របសម្រួលរកដំណោះស្រាយជូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ផងដែលថា បើមិនសង១៥០០ដុល្លារតាមសំណើររបស់ជនរងគ្រោះ រឿងនេះពិតជាមានការពាក់ព័ន្ធជាច្រើនទៀត ទៅនិងមន្ត្រី១ចំនួនដែលទទួលបន្ទុក ទាក់ទិនទៅនិងការបន្តអាជ្ញាប័ណ្ណទូកដរនៅក្នុងស្រុកស្អាង តើមានពាក់ព័ន្ធទៅនិងបុគ្គលណាខ្លះ ?
បើយោងការសន្ទនារបស់លោក ឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី មានពាក់ព័ន្ធទៅនិងលោកវីរះ តើលោកវីរះជាអ្នកណា ?
អង្គភាពអ្នកសារព័ត៌មាន សូមស្នើសុំដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមមេត្តា ជួយអន្តរាគមន៍ក្នុងករណីមន្ត្រីក្រោមឱវាទ យកលុយរត់ការបន្តប័ណ្ណអាជីវកម្មស៊ីដាច់លុយប្រជាពលរដ្ឋគ្មានទំនួលខុសត្រូវ ធ្វើកិច្ចសន្យាសងប្រាក់បានត្រឹមក្រដាស ដោយមន្ត្រីមួយចំនួននោះ មិនបានយកច្បាប់រដ្ឋបាលមកប្រើនោះទេ ឧត្តម នាយឧត្តមសេនីយ៍មេត្តាជ្រាបជាព័ត៌មាន។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធ សូមមេត្តាត្រួតពិនិត្យ ចំពោះមន្ត្រី១ចំនួន ដែលកំពុងយកឈ្មោះថ្នាក់ដឹកនាំមកប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើអោយប៉ះពាល់ដល់មន្ត្រីដែលមានជំនាញច្បាស់លាស់ និងបំរើប្រជាពលរដ្ឋពិតប្រាកដ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកឧត្តមសេនីយ៍ និងលោកមន្ត្រីពាក់ព័ន្ធនិងយល់ពីមូលហេតុ ឈានដល់ដំណាក់កាលប្រជាពលរដ្ឋមកពឹងពាក់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយ ក្នុងនាមជាខ្មែរគោរពព្រះពុទ្ធសាសនាមានទេវតានៅលើក្បាល អ្នកសាងអី រមែងទទួលបាននោះ រឿងសំខាន់ដោះស្រាយ ក្នុងការបញ្ចប់រឿង សូមកុំយកអ្នកសារព័ត៌មានធ្វើជាសត្រូវ សូមអនុវត្តន៍ច្បាប់ទាំងអស់គ្នា សូមអរគុណ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment