បទល្មើសអនឡាញខុសច្បាប់ គ្រប់ប្រភេទ របស់ជនបរទេស យ៉ាងពេញបន្ទុកនៅក្រុងប៉ោយប៉ែត សូមគណៈមេបញ្ជាការឯកភាពមេត្តាចុះអធិការកិច្ច វគ្គ៤



ប៉ោយប៉ែត :បន្ទាប់ពីអង្គភាពសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយ រូបភាពអគារ មួយកន្លែង យីហោសណ្ឋាគារ និង កាស៊ីណូ KMH បច្ចុប្បន្ននេះ មានជនបរទេស មានដូចជា ថៃ ឥណ្ឌូនេស៊ី និង ចិន មួយចំនួន បាននាំក្រុមបក្ខពួករបស់ពួកគេ ចូលមករស់នៅ ក្នុងក្រុងប៉ោយប៉ែត បង្កើតបទល្មើស អនឡាញខុសច្បាប់គ្រប់ប្រភេទ យ៉ាងពេញទំហឹង នៅមិនទាន់មានចំណាត់ការណាមួយឡើយ ។

អគារ មួយកន្លែង យីហោ សណ្ឋាគារ និង កាស៊ីណូ KMH នៅខាងកើត វត្ត ស្រះត្រាច ឋិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមានជនបរទេស ចម្រុះជាតិសាសន៍ បាននិងកំពុង សង្ងំលាក់ខ្លួន ក្នុងអគារមួយនេះ មិនមែនជួលស្នាក់នៅធម្មតានោះទេ គឺយកទីតាំងអគារនេះ ធ្វើជាជម្រកបទល្មើសអនឡាញខុសច្បាប់  រូបភាព និងវីដេអូនេះ គឺឋិតនៅជាន់ទី១០ នៃអគារ KMH ហើយគឺជា ជម្រកបទល្មើស អនឡាញខុសច្បាប់ របស់ជនបរទេស និង មានតាមជាន់នានានៃអគារនេះទៀតផងដែរតែមកដល់ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់មកដល់សព្វថ្ងៃ។

សូមបញ្ជាក់ផងដែរថានៅមានជាច្រើនកន្លែងទៀត ដែលជនបរទេស កំពុងសង្ងំលាក់ខ្លួន ជួលអគារពីពលរដ្ឋខ្មែរស្នាក់នៅតែបែរលួចបង្កប់ជាជម្រកបទល្មើសនៅក្នុងតំបន់ក្រុងប៉ោយប៉ែត។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងគណៈមេបញ្ជាការឯកភាពនិងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងចុះអធិការកិច្ចអគារមួយកន្លែងដែលជាទីតាំងបង្កើតបទល្មើសអនឡាញខុសច្បាប់ ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។

យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

សូមចុច👉https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់ ជនរងគ្រោះសូមអរគុណ។ 

សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍ 

សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។










Powered by Blogger.