របាយការណ៍សម្ងាត់ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ នៅក្នុងខេត្តកណ្តាល ក្នុងករណី ចុះត្រួតពិនិត្យគ្រឿងញៀន និងចុះបង្ក្រាបរវាងមន្ត្រីជំនាញនិងមន្ត្រីប្រកាន់បក្សពួកនិយម

ផ្សាយចេញនៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤

ខេត្តកណ្តាល  របាយការណ៍ជូនជាពិសេស ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសូមគោរពជូន ក្រសួងនិងស្ថាប័នពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន នៅក្នុងនោះក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត កណ្តាល បានបញ្ចេញកណ្តាប់ដៃដែកបំបែកសុំណំរឿងគ្រឿងញៀនជាច្រើនកន្លែង មានដូចជា ទីតាំងនៅស្រុកកៀនស្វាយ បុរីផ្លាហ្សា ទីតាំងKTVកាឡាក់ស៊ី142 ក្រុងសំពៅពូន មានពីរកន្លែង ។




ការចាត់មន្ត្រីជំនាញ ក្នុងការចុះប្រតិបត្តិការត្រួតពិនិត្យ គឺមិនមែនជារឿងលេងៗនោះទេ បើយោងតាមរបាយការណ៍សម្ងាត់របស់លោកអធិការស្រុកកៀនស្វាយបានបញ្ជាក់យ៉ាងច្បាស់លាស់ នៅក្នុងនោះ ទាក់ទិនទៅនិងព្រះរាជអាជ្ញាណាខ្លះដែលមានការពាក់ព័ន្ធ រយះពេលកន្លងអង្គភាពអ្នកសារព័ត៌មានយើង បានព្យាយាមផ្សព្វផ្សាយ ដើម្បីបើកបង្ហាញការពិតតែប្រហែលការផ្សព្វផ្សាយទាំងនោះ មិនទាន់ជ្រាបទៅដល់ថ្នាក់ដឹកនាំ ។

អង្គភាពសារព័ត៌មានជាច្រើនបានផ្សាយពីរឿងគ្រឿងញៀន នៅកាឡាក់ស៊ី១៤២ក្រុងសំពៅពូន លោកឡាក់ម៉េងធី បានទទួលបញ្ជាពីលោកស្នងការនគរបាលខេត្តចុះត្រួតពិនិត្យនៅទីតាំងដែលអង្គភាពសារព័ត៌មានបានផ្សាយ និងមន្ត្រីប្រព្រឹត្តអំពើពុករលួយមួយចំនួន បានធ្វើរបាយការណ៍ ភូតភរបោកប្រាស់ថ្នាក់ដឹកនាំ មិនមានអ្វីនោះទេ យោងលើករបាយការណ៍របស់ពួកគេ សូមអង្គភាពប្រឆាំងអំពើពុករលួយ សិក្សាឡើងវិញ កុំអោយខូចឈ្មោះមន្ត្រីល្អដែលបំរើប្រជាពលរដ្ឋដ៏ពិតប្រាកដ។






ដោយឡែករំលងបានប៉ុន្មានខែក្រោយមក ស្រាប់តែមានប្រតិបត្តិការពិសេសមួយក្នុងការចុះឆ្មក់ទីតាំងខាងលើ ប្រធានមន្ត្រីប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯកឃីង សារ៉ាត់ បានសហការជាមួយលោកស្នងការរង ដែលមានជំនាញច្បាស់លាស់ ដាក់មួយសំណាញ់ ឆ្ងាញ់បាយកាឡាក់ស៊ី១៤២បិទមកដល់សព្វថ្ងៃ ។

ចំណែករបាយការណ៍សំងាត់ ១ចំណុចទៀតនៅក្រុងសំពៅពូន នៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ឃាត់ខ្លួនជនសង្ស័យសរុប ៤៧នាក់ ស្រី២១នាក់ ជនជាតិខ្មែរ៣៣នាក់ ស្រី២១នាក់ និងឥណ្ឌូនេស៉ី១៤នាក់ប្រុស (បុគ្គលិកបម្រើការងារចំនួន១២នាក់ ស្រី០៧នាក់)តេស្តទឹកនោម វិជ្ជមាន (+) ៤៣នាក់ ស្រី១៩នាក់ ជនជាតិខ្មែរ២៩នាក់ ស្រី១៩នាក់ និងឥណ្ឌូនេស៊ី១៤នាក់ប្រុស (ក្នុងនោះ ភ្ញៀវជនជាតិខ្មែរ២០នាក់ ស្រី១៤, បុគ្គលិក០៩នាក់ ស្រី០៥ និងភ្ញៀវឥណ្ឌូនេស៊ី១៤នាក់ប្រុស) ។គឺជារបាយការពិសេស និងរក្សាភាពស្ងៀមស្ងាត់។









ម្ចាស់ក្រុមហ៊ុនសារភាពខ្ទិចគ្មានសល់ ពីអ្នកនៅពីក្រោយខ្នង ក្នុងការបង្កើត ktv7777តើជើងខ្លាំងនៅពីក្រោយខ្នងគឺជានរណា?  នៅចំណុចនេះ អង្គភាពអ្នកសារព័ត៌មានយើង សូមស្នើសុំ ឯកឧត្តម អភិសន្តិបណ្ឌឹត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សូមមេត្តាចុះអធិការកិច្ចវែកមុខចាប់មេក្លោង ដែលជាឧក្រិដ្ឋជនគ្រឿងញៀនមកផ្តន្ទាទោសតាមច្បាប់។

យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច ធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  សម្តេចបានបញ្ជាក់យ៉ាងច្បាស់ៗថា មន្ត្រីណាដែលមានពាក់ព័ន្ធរឿងគ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌ ។




 អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1







Powered by Blogger.