អង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់ក្រុមការងារប្រតិកម្មរហ័ស ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ក្នុងករណីអគារអនឡាញនៅក្រុងសំពៅពូន វគ្គ៣

 


ផ្សាយចេញនៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤

ដែលមានចំណងជើងថា បែកធ្លាយ ការធ្វើទារុណកម្ម ទៅលើជនជាតិចិនយ៉ាងព្រៃផ្សែ អគារអនឡាញខុសច្បាប់ នៅក្រុងសំពៅពូន ខេត្តកណ្តាលនៅចំណុចស្អាន៧២ សូមក្រសួងពាក់ព័ន្ធចុះអធិការកិច្ចវគ្គ២ផ្សាយចេញនៅថ្ងៃ១៥ ខែធ្នូឆ្នាំ២០២៤ ក្រុងសំពៅពូន ៖ទីតាំងនៅចំណុចស្អាន៧២បទស្តាំ ក្រុងសំពៅពូន ខេត្តកណ្ដាល។

មានអគារអនឡាញខុសច្បាប់មួយកន្លែងមិនដឹង ជាកាស៊ីណូ ឬមួយយ៉ាងណាអោយពិតប្រាកដ មិនតែប៉ុណ្ណោះ មានការប្រើទារុណកម្មយ៉ាងព្រៃផ្សៃ ទៅលើជនជាតិចិននៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ថ្មីៗនេះ ។

  បើយោងតាមប្រភពបែកធ្លាយ ការប្រើហឹង្សាទៅលើជនជាតិចិនទាំងបី ដោយម្នាក់ត្រូវរបួសធ្ងន់ មិនដឹងស្លាប់ឬរស់  នោះទេ ការប្រើទារុណកម្មយ៉ាងព្រៃផ្សៃនៅចំណុចអគារ(អេ) នៅបន្ទាប់ខាងចុងនៃអគារ ។

  យោងតាមវីដេអូបែកធ្លាយ មានជនជាតិខ្មែរជាច្រើននាក់មានការពាក់ព័ន្ធនៅក្នុងករណីនេះ។

           សេចក្តីរាយការណ៍បឋម ជូនដំណឹងដល់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាចុះអធិការកិច្ច ទីតាំងខាងលើ អង្គភាព

           អ្នកសារព័ត៌មានស៊ីអេចអ ធីវីអនឡាញយើងបានបំពេញរួចហើយ  ក្នុងការស្នើសុំ ដល់លោក អធិការក្រុងសំពៅពូន

           តាមរយះទូរស័ព្ទលេខ ០១២៨៦២៨២៨ ។អង្គភាពអ្នកសារព័ត៌មានយើងសូមបញ្ជាក់បន្ថែម ដល់អស់លោកមន្ត្រីស៊ីប្រាក់ខែរដ្ឋមួយចំនួនតូច អោយបានជ្រាបថា ការដែលអង្គភាពធ្វើសេចក្តីរាយការណ៍ជូនទៅលោក ក្នុងនាមលោកមន្ត្រី ដែលបំរើការងារជូនប្រជាពលរដ្ឋ និងស្ថិតនៅតំបន់ដែលលោកគ្រប់គ្រង តែប៉ុណ្ណោះ ។

           អង្គភាពអ្នកសារព័ត៌មានយើង មានសេចក្តីជឿជាក់ថាថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ និងចុះអធិការកិច្ច ត្រួតពិនិត្យ ចាប់ជនបង្កមកផ្តន្ទាទោសតាមច្បាប់ 

           សេចក្តីរាយការណ៍គោរពជូន ឯកឧត្តម គួច ចំរើន អភិបាល  ខេត្តកណ្តាល សូមមេត្តាចុះអធិការកិច្ច ទីតាំង អគាររបស់ជនជាតិចិន លួចបើកល្បែងស៊ីសងខុសច្បាប់ធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃ ទោះបីជនជាតិចិនទាំងនោះជាជនអន្តោប្រវេសន៍ក្តី តែជារឿងប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូ និងសន្តិសុខជាតិ ។

           យោងសេចក្តីរាយការណ៍ នៃប្រភពច្បាស់លាស់ យោងប្រតិបត្តិការ ក្រុមការងារអ្នកសារព័ត៌មានស៊ីអេចអ ធីវីអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម និងអង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាព សហប្រតិបត្តិការរួមគ្នា ចុះស៊ើបអង្កេតនៅចំណុចទីតាំងខាងលើ យោងបទសម្ភាសន៍ផ្សេងៗ ដែលទទួលបានសូមគោរពជូនថ្នាក់ដឹកនាំជាតិនិងបណ្តាលស្ថាប័ន ក្រសួងពាក់ព័ន្ធ សូមមេត្តាចុះអធិការ ត្រួតពិនិត្យ អគារខាងលើដោយក្តីអនុគ្រោះ។

           អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្គេតចំពោះអគារនៅក្រុងសំពៅពូនមួយកន្លែងនេះដោយក្តីអនុ   គ្រោះប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលចំពោះដាក់ការសង្ស័យថាជនជាតិចិនទាំងនោះប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន លិខិតអនុញ្ញាត(....) ក្នុងការបំពេញការងារ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

             យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីខេត្តកណ្តាលនេះបានដែលឬទេ?យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់របស់ក្រសួងមហាផ្ទៃ លេខ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័កពស២៥៦៨ រាជធានីភ្នំពេញថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិតសសុខា ។

          អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយ បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

 យោងខ្លឹមសារ៖ អង្គភាព គេហទំព័រ ស៊ីអេចអ ធីវីធអនឡាញ  www.chrtvonline.com បានផ្សព្វផ្សាយ គឺមិនដូចន័យតាមសេចក្តីបំភ្លឺរបស់ផេកស្នងការដ្ឋាននគរខេត្តកណ្តាលនោះឡើយអង្គភាពអ្នកសារព័ត៌មានយើងរួមសហការផ្តល់  ព័ត៌មានជូនទៅលោកអធិការក្រុងសំពៅពូនតាមរយះតេឡេក្រាមមុនពេលចុះផ្សាយចំនួន៥ថ្ងៃ 

យោងវីដេអូដែលជា  រូបភាពនិងសម្លេងឆ្លើយឆ្លង បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានបានផ្សព្វផ្សាយ គឺបានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់ជាមួយក្រុមសារព័ត៌មានផ្សេងទៀត ។

អង្គភាពយើង សូមប្រកាន់ភ្ជាប់នៃទម្រុងដើមដែលបានផ្សព្វផ្សាយនៅចំណុចទីតាំងក្រុងសំពៅពូនខេត្តកណ្តាលទាំងពីរវគ្គ ដោយវគ្គ១ផ្សាយចេញនៅថ្ងៃទី១៣ខែអ្នូឆ្នាំ២០២៤ និងវគ្គ២នៅផ្សាយចេញនៅថ្ងៃទី១៥ខែអ្នូឆ្នាំ២០២៤  

ដោយឡែក អង្គភាពសារព័ត៌មានយើងប្រកាន់ភា្ជប់ ក្រមសិលធម៌ សុជីវះធម៌ តាមវិជ្ជាជីវះអ្នកសារព័ត៌មាន ផ្សាយព័ត៌មានពិតទាន់ហេតុការណ៍ ធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនមានចេតនាណាមួយញុះញង់ អោយមានការរើសអ៊ើងនោះឡើយ សូមលោកស្នងការនគរបាលខេត្តកណ្តាលមេត្តាត្រួតពិនិត្យ នៅអង្គហេតុអោយបានច្បាស់លាស់ក្នុងមិត្តភាព ។



ក្រុមងារប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល គួរតែសិក្សាអោយបានច្បាស់លាស់ជាមុន មុននិងឆ្លើយតប ជាសាធារណះដើម្បីកុំអោយ ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីមានកាតភាន់ច្រឡំ ។

តែទោះបីយ៉ាងណាក្តីអ្វីដែលបានលើកឡើង និងមានផ្សាយចេញជាសាធរណះ របស់ផេកផ្លូវការ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ខ្ញុំបាទពិតជាសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ជាពិសេសដល់អង្គភាពយើងខ្ញុំ ។

អង្គភាពអ្នកសារព័ត៌មានធ្វើការផ្សាយចេញនៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៤ នៅវេលាម៉ោង១១:៣៧នាទីជិតថ្ងៃត្រូវ ផ្សាយចេញមិនទាន់បានពីម៉ោងស្រួលបួលផង ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចេញសេចក្តីប្រកាសព័ត៌មានថា ក្លែងក្លាយ នេះជាប្រតិបត្តិការ កក្រើកមេឃរំជួយដី (ខុសពីធម្មតា) បើយោងតាមរបាយការណ៍ផ្លូវការតាមផេកស្នងការខេត្តកណ្តាលសូមពិនិត្យតាមការគួរ……..

សូមបញ្ជាក់ផងដែលថាជនជាតិចិនម្នាក់នោះគាត់បានស្លាប់បាត់បង់ជីវិតហើយ យោងតាមព័ត៌មានបរទេសដែលបានចុះផ្សាយ យោងឯកសារភ្ជាប់។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ សូមមេត្តាត្រួតពិនិត្យគោរពធម្មនុញច្បាប់នៃរបបសារព័ត៌មាន សូមកុំទាញយកបទល្មើសផ្សេងបង្វែទៅជារឿងព្រហ្មទណ្ឌ ។

អង្គភាពស៊ីអេចអធីវីអនឡាញស្នើសុំដល់ឯកឧត្តម នេត្រ ភក្រារដ្ឋមន្ត្រីក្រសួងព័ត៌មានសូមមេត្តាជួយអន្តរាគមន៍ ចំពោះការចោទប្រកាន់មកលើអង្គភាពសារព័ត៌មានយើងខ្ញុំដោយក្តីអនុគ្រោះ សូមឯកឧត្តមប្រធាន ទទួលនៅការគោរពរាប់អានពីយើងខ្ញុំ សូមអរគុណ។






Powered by Blogger.