អ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ធំ ទឹកដៃមិនធម្មតា សូមក្រសួងមហាផ្ទៃមេត្តាពិចារណា វគ្គ២

 


ផ្សាយចេញនៅថ្ងៃទី ២៨ខែធ្នូឆ្នាំ២០២៤

(ខេត្តកំពង់ធំ)លោកជា ធឿន តួនាទីជាអនុប៉ុស្តិ៍រដ្ឋបាលឃុំចុងដូង ស្រុកបារាយណ៍ខេត្តកំពង់ធំ រួមទាំងបក្សពួក បានវ៉ៃទៅលើជនរងគ្រោះម្នាក់ដែលមានឈ្មោះជាតិជាកម្មករលក់គ្រឿងសំណង់ នៅភូមិដូងឃុំដូងស្រុកបារាយណ៍ខេត្តកំពង់ធំធ្វើឲ្យជនរងគ្រោះបែកក្បាលហូរឈាមស្រោចខ្លួន ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។

បើតាមការអះអាងរបស់បងស្រីដែលជាម្ចាស់ផ្ទះលក់គ្រឿងសំណង់ បានឲ្យដឹងថានៅយប់ថ្ងៃទី១៩វេលាម៉ោង 1:00 15 នាទីឈានចូលថ្ងៃទី ២០ ត្រូវនឹងថ្ងៃសុក្រខែធ្នូឆ្នាំ២០២៤នេះ លោកជា ធឿន ដែលគេស្គាល់ថាជាអនុប៉ុស្តិ៍រដ្ឋបាលឃុំចុងដូង មានគ្នាពីរនាក់ហើយម្នាក់ទៀតជាប្រជាពលរដ្ឋ ហើយស្រវឹងស្រាយ៉ាងជោកជាំ ។

បងស្រីជាម្ចាស់លក់គ្រឿងសំណង់បានបន្តទៀតថាមុននិងធ្វើសកម្មភាពវ៉ៃទៅលើកម្មកររបស់បងស្រី លោកជាធឿននិងពលរដ្ឋម្នាក់ទៀត រួមដំណើរជិះម៉ូតូមួយគ្នាពីរនាក់នោះបានទៅវ៉ៃកម្មករលក់សាំងចំនួន ៣នាក់ម្នាក់ត្រូវមួយដៃរួចហើយត្រូវបានថៅកែដែលមានឈ្មោះតាងួនមកទាន់ អត់ហ៊ានចូលទៅការ៉ាសសាំង ទើបតាមវ៉ៃកម្មកររបស់បងស្រីទៅដល់ក្នុងផ្ទះតែម្ដងបើតាមប្រភពគឺវ៉ៃក្បាលនិងដុំឥដ្ឋទើបហូរឈាមស្រោចមកលើខ្លួន ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថាអនុប៉ុស្តិ៍រដ្ឋបាលឃុំចុងដូងម្នាក់នេះគឺស្រវឹងជារៀងរាល់ថ្ងៃហើយក៏មានរឿងកើតឡើងជាច្រើនករណីមកហើយដែរ។

បើតាមការផ្ដល់ព័ត៌មានពីបងស្រីម្ចាស់ផ្ទះដែលលក់គ្រឿងសំណង់គឺបានសម្របសម្រួលនិងសងសំណងគ្នារួចហើយខាងអនុប៉ុស្តិ៍រដ្ឋបាលឃុំចុងដូងព្រមបង់ឱ្យចំនួន ៥០០០ដុល្លារអាមេរិក ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល កំពុងរងចាំមើលថាតើលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ចាត់វិធានការយ៉ាងណា ចំពោះមន្ត្រីក្រោមឱវាទដែលប្រើអំពើហឹង្សា ទៅលើប្រជាពលរដ្ឋ មិនអនុវត្តតាមតួនាទី ក្នុងនាមជាមន្ត្រី ជាអ្នកអនុវត្តច្បាប់ បង្កើនបទល្មើស តាំងខ្លួនជាក្រុមស្ទាវ ល្មើសនិងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តចំពោះមន្ត្រីនៅខេត្តកំបង់ធំនេះបានដែលឬទេ?

បន្ទាប់ពីឃើញសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អ្នកនាំពាក្យ នៃសេចក្តីបំភ្លឺព័ត៌មាន នៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៤ ទើបដឹងថា អ្នកនាំពាក្យ ដែលជាមន្ត្រីក្រោមជាតិ ពិតជាមានសមត្ថភាពខ្ពស់ មិនសរសើមិនបាន ខុសអក្ខរាវិរុទ្ធច្រើន គួរអោយកក់សម្គាល់ ។




ក្នុងនាមជាមន្ត្រីដែលអនុវត្តច្បាប់ មិនមានមូលដ្ឋានគ្រិស្តច្បាស់លាស់ ក្នុងការបំពេញកាតព្វកិច្ច តើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់យល់យ៉ាងណាវិញ?

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមឯកឧត្តមចាត់វិធានការក្តៅចំពោះមន្ត្រី ដែលមានចិត្តជាក្មេងស្តាវម្នាក់នេះ ដោយក្តីអនុគ្រោះ។

 

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមរយះលេខទូរស័ព្ទ០៧៦៦៤៩៣៦៦០ សូមអរគុណ។

សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។






Powered by Blogger.