គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែងយីហោ ធីវីក្លឹប ប៊ីយានិងដកហូតយកសម្ភារៈមួយចំនួន



ភ្នំពេញ៖ ទីតាំងបង្កប់នូវល្បែងហ្គែមខុសច្បាប់មួយកន្លែងយីហោធីវីប៊ីយា ត្រូវបានគណះបញ្ញាការឯកភាពខណ្ឌពោធិ៍សែនជ័យក្រោមបញ្ជាផ្ទាល់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងដកហូតបានសម្ភារមួយចំនួន។

ករណីខាងលើនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង  ៨យប់ ថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រៃទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយទួលដំណឹងពីបងប្អូនប្រជាពលរដ្ឋរាយការណ៍ ថានៅទីតាំងយីហោ ធីវី ប៊ីយា KTV ខាងលើនេះបានបើកនៅក្លឹបបុកប៊ីយាជាច្រើនហើយបង្កប់នៅល្បែងខុសច្បាប់មួយចំនួននៅខាងក្នុងដូចជាមានហ្គែមបាញ់ត្រីនិងទូហ្គែមផ្សេងៗទៀតបានកំពុងតែរៀបបើកដំណើរការ លុះមកដល់វេលាកើតហេតុខាងលើ ដោយមានការបញ្ញាផ្ទាល់ពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ  និងដឹកនាំកម្លាំងចុះដោយផ្ទាល់ពីលោកអភិបាលរងខណ្ឌ ឆ្មក់បង្រ្កាប នៅល្បែងខុសច្បាប់ទាំងនោះនិងដកហូតទូហ្គែមរួមទាំងសម្ភារះមួយចំនួនផ្សែងៗទៀត ក្នុងនោះដែរមិនមានការឃាត់មនុស្សនោះទេគ្រាប់តែណែនាំទៅលើម្ចាស់ទីតាំងប៉ុណ្ណោះ។

ក្រោយមកសមត្ថកិច្ចក៏បានដឹកសម្ភារៈមួយចំនួនរួមមានទូហើយនិងសម្ភារៈផ្សេងៗទៀតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោសិនជ័យជាបណ្ដោះអាសន្ន។







Powered by Blogger.