មេឆ្នោតដុះស្លែចែ លីណា នៅក្រុងតាខ្មៅបានកំពុងលួចកត់ឆ្នោតយួនបើកចំហជាធម្មតា ចំណែកលោកអធិការកំពុងដេកលុងលក់វគ្គ១
កណ្ដាល៖ ស្ត្រីជាមេឆ្នោតដ៏មានឥទ្ធិពលដុះស្លែម្នាក់នៅក្រុងតាខ្មៅបានកំពុងលួចលក់ កត់ឆ្នោតយួនឱ្តក្រុមអ្នកញៀនលេងឆ្នោតយ៉ាងសកម្ម ដោយគ្មានខ្លាចញញើតអាជ្ញាធរកម្លាំងមានសមត្ថកិច្វនៅក្រុងតាខ្មៅ និងខេត្តកណ្ដាលទាល់តែសោះ ជាពិសេសកំពុងបំពានច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងយ៉ាងគឃ្លឺន។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ស្ត្រីជាមេឆ្នោតដ៏មានឥទ្ធិពលនេះ ឈ្មោះ លីណា បានកំពុងលួចលាក់លក់ កត់ឆ្នោតយួន ដែលមានទីតាំងនៅចំណុចខាងក្រោយជាប់ហាងកាហ្វេស៊ីធូ ចន្លោះហាងលក់សាច់គោអាំង ស្ថិតនៅក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានអ្នកញៀនភាគច្រើនជាប្រជាពលរដ្ឋនិងជាមន្ត្រីរាជការ។
ម៉ូយសំខាន់ៗរបស់ចែលីណាមួយចំនួន ក៏ទាក់ទងចាក់ឆ្នោតតាមប្រព័ន្ធទូរស័ព្ទ ដែលអាចលាក់បាំងមិនឲ្យអាជ្ញាធរបានឃើញផងដែរ ក្រុមញៀនល្បែងចាត់ឆ្នោតអាចចូលទៅចាក់ឆ្នោតដោយផ្ទាល់នៅផ្ទះរបស់ចែលីណាដោយមិនខ្លាចរអាអ្វីទេសម្រាប់ចែលីណា ក៏គាត់មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចចុះទៅបង្ក្រាបអ្វីនោះដែរ។ គេមិនដឹងថា ហេតុអ្វីបានជាមេឆ្នោតយួនម្នាក់នេះហ៊ានកត់កន្ទុយលេខជាចំហរយ៉ាងដូច្នេះ តាមពិតលោកអធិការក្រុងតាខ្មៅ កំពុងតែដេកលុងលក់។
ប្រភពអ្នកនិយមលេងឆ្នោតនៅក្រុងតាខ្មៅបន្តថា ម៉ោងឆ្នោតវៀតណាមដែលគេនិយមលេងគឺម៉ោង៤កន្លះរសៀលម្ដង និងម៉ោង៦កន្លះព្រលប់ម្ដងទៀត។
បើតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងមាត្រា១៖ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណា- ចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល (១០.០០០៛០០ ) ដល់ប្រាំម៉ឺនរៀល (៥០.០០០៛០០) ឫដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល (៥០.០០០៛០០ )ដល់ប្រាំសែនរៀល ( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
មាត្រា៥៖ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០៛០០ ) ដល់ម្ភៃលានរៀល ( ២០.០០០.០០០៛០០) និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។
មាត្រា៦៖ កាលណានៅក្នុងវង់ល្បែងមានអនីតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤ និងមាត្រា ៥ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា ។
មាត្រា៧៖ ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែង នៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង នៅនឹងខ្លួនអ្នកទទួល ភារកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនិងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូស ហើយធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ។
ក្រោមការគ្រប់គ្រងរបស់លោក យីវណ្ណដា អធិការ ក្រុងតាខ្មៅ ពិតជាមិនសរសើមិនបាន ចំពោះតំណែងតួនាទីជាមន្ត្រី ដែលមានបទពិសោធន៍ខ្ពស់ សូម្បីល្បែងស៊ីសងរីកដូចផ្សិតនៅក្នុងតំបន់របស់ខ្លួន ក៏មើលរំលង ល្មើសនិងគោលនយោបាយភូមិ សង្កាត់មានសុវត្តិភាពទាំង៧ចំណុច ល្មើសនិងបទបញ្ជា០០៦របស់អគ្គស្នងការនគរបាលជាតិ ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។
សូមចុច👉https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់ ជនរងគ្រោះសូមអរគុណ។
សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍
សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។
Post a Comment