មានការបង្ហោះផ្សព្វផ្សាយថា មន្ទីរពហុព្យាបាល សុខភាព នៅកណ្ដាលក្រុងសៀមរាប ព្យួរសេរ៉ូមខុស ឈានដល់ស្ត្រីម្នាក់ស្លាប់ ព័ត៌មានបឋម



ផ្សាយចេញនៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤

ខេត្តសៀមរាប៖មានការផ្សព្វផ្សាយតាមរយៈទំព័រហ្វេសប៊ុក នៅព្រលប់ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតខណៈចូលទៅសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាល សុខភាព។

ហេតុការណ៍បានកើតឡើង មន្ទីរពហុព្យាបាល សុខភាព  ស្ថិតនៅតាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបផ្សារញ៉ែ ស្ថិតក្នុងក្រុងសៀមរាប នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

បើតាមព័ត៌មានដែលបានផ្សព្វផ្សាយ បានបញ្ជាក់ថា មន្ទីរពហុព្យាបាល សុខភាព បានព្យួរសេរ៉ូមខុស ធ្វើ្វអោយស្ត្រីម្នាក់ស្លាប់ ឥឡូវក្រុមគ្រួសារ បានយកសាកសពជនរងគ្រោះ ទៅធ្វើបុណ្យនៅផ្ទះ ស្ថិតនៅផ្សារព្រះដាក់  ស្រុកបន្ទាយស្រី។ ស្ត្រីរងគ្រោះ មានវ័យ៤៦ឆ្នាំ។ នេះបើតាមព័ត៌មានបឋមដែលបានផ្សព្វផ្សាយជាសាធារណ:។ 

ទោះជាយ៉ាងណាពាក់ព័ន្ធព័ត៌មាននឹងការចោទប្រកាន់នេះ គេនៅពុំទាន់ឃើញមន្ទីរពហុព្យាបាល សុខភាព ចេញមុខបំភ្លឺ នៅឡើយទេ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

សូមចុច👉https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់ ជនរងគ្រោះសូមអរគុណ។ 

សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍ 

សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។






Powered by Blogger.