អគារអនឡាញរបស់ចិន ស្តុកមនុស្សរាប់ពាន់អ្នកនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺល្បីថាមានខ្នងបង្អែកដ៏រឹងមាំ ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
ផ្សាយចេញនៅថ្ងៃ០៧ខែធ្នូឆ្នាំ២០២៤
ខេត្តកំពង់ស្ពឺ៖ ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដឹកនាំកំលាំងចូលរួមសហការប្រតិបត្តិការបង្ក្រាប នៅទីតាំងមួយកន្លែងសង្ស័យប្រព្រឹត្តបទល្មើស បន្ទាប់ពីប្រកាសជាព័ត៌មាន តាមផេកផ្លូវការបានមួយចំអិនកំពឿសពាក់ព័ន្ធនិងប្រតិបត្តិការពិសេសរបស់ថ្នាក់ដឹកនាំ នៅពេលនេះនៅតែរក្សាស្ងៀមស្ងាត់តើរឿងនេះនិងទៅជាយ៉ាងណាទៅវិញ។
នៅចំណុចផ្លូវជាតិលេខ៣
ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី
ខេត្តកំពង់ស្ពឺ ។
👉តើអគារអនឡាញខុសច្បាប់មួយនោះ ជាកាស៊ីណូខុសច្បាប់
ដែលជាកន្លែងបង្ករបទល្មើសខុសច្បាប់ ឬមួយយ៉ាងណា ? នៅចំណុចនេះអង្គភាគអ្នកសារព័ត៌មានយើង
មិនទាន់បានទទួលព័ត៌មានច្បាស់លាស់នៅឡើយ គ្រាន់តែឃើញ ប្រតិបត្តិការ
និងបទបញ្ជាដោយផ្ទាល់និងដឹកនាំ ក្នុងការបង្រ្កាបតែប៉ុណ្ណោះ ទីតាំងអាគារពណ៌ស្វាយ
ជាប្រភេទកាស៊ីណូដែលមានខ្នងបង្អែកដ៏រឹងមាំមួយនេះ
កំពុងតែបើកបង្ហាញពីឥទ្ធិពលរបស់ជនជាតិចិន រាប់ពាន់នាក់ ទៅលើឆាកអន្តរជាតិ
និងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិដែលលោកខាងលិចកំពុងតែមានចំណាប់អារម្មណ៍
សូមថ្នាក់ដឹកនាំមេត្តាត្រួតពិនិត្យ។
ឯកឧត្ដម ជាម ច័ន្ទសោភ័ណ
អភិបាលខេត្តកំពង់ស្ពឺ និងឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ
ហាក់បីដូចជាមិនទាន់មានចំណាត់ការណាមួយចំពោះ អគារ
មួយកន្លែងនេះតើគណះមេបញ្ជារឯកភាពខេត្ត មានចំណាត់ការយ៉ាងណាវិញ ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល
សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា
អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ
ចុះស៊ើបអង្គេត ចំពោះ អាគារពណ៌ស្វាយ នៅផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ សារជាថ្មី
ផងទាន ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលចំពោះដាក់ការសង្ស័យថា
ជនជាតិចិនទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន
លិខិតអនុញ្ញាត(....) ក្នុងការបំពេញការងារ។
សូមរំលឹកថា: កាលពីថ្ងៃ
ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក
ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា
។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន
ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ
សូមអរគុណ។
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង
បណ្តំអង្គភាពសូមអរគុណ។
សូមចុច👉https://t.me/+aLYstLR8TNswMjZl
គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់
ជនរងគ្រោះសូមអរគុណ។
សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍
សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។
Post a Comment