រួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ នៃគណៈកម្មការគ្រប់គ្រងធនធានមនុស្សក្រសួងអភិវឌ្ឍន៍ជនបទ។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃ និងត្រួតពិនិត្យលើការដំឡើងឋានន្តរស័ក្តិ ថ្នាក់សម្រាប់ឆ្នាំ២០២៥ របស់មន្ដ្រីរាជការក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូល
យោងតាមរបា
យការណ៍សង្ខេបរបស់លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥ មានមន្ដ្រីរាជការគ្រប់អង្គភាពក្នុងក្របខ័ណ្ឌក្រសួងបានស្នើសុំដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ចំនួន ៥៩៤ នាក់ ក្នុងនោះស្នើសុំឡើងតាមវេន និងវេនអតីតភាព ចំនួន ៥៦៧ នាក់ និងតាមកិត្តិយសមុនចូលនិវត្តន៍ ចំនួន ២៧ នាក់ ។
បន្ទាប់បានស្ដាប់របាយការណ៍ដោយលោកប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិករួចមក ឯកឧត្តម ឈឹម សៅគី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងគណៈកម្មការគ្រប់គ្រងធនធានមនុស្ស ដែលបានខិតខំបំពេញការងារយ៉ាងសកម្មលើការងារដំឡើងឋានន្តរស័ក្តិ ថា្នក់ ជូនមន្ត្រីរាជការ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរាជការដែលបានបំពេញភារកិច្ចតាមអង្គភាពក្រោមឱវាទក្រសួងយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា គណៈកម្មការចំណាត់ថ្នាក់របស់ក្រសួង ត្រូវរៀបចំពិនិត្យ និងសម្រេចដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីរាជការតាមប្រភេទក្របខ័ណ្ឌនីមួយៗដូចជា៖ ការដំឡើងតាមវេនជ្រើសរើស, ការដំឡើងតាមវេនអតីតភាព និងការដំឡើងថ្នាក់ករណីពិសេស ដូចមានចែងក្នុងច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា៕
Post a Comment