លោកស្រី ហួត រតនា ម្ចាស់ទូកដរដ៏កំសត់ ដង្ហើយហៅរក អង្គភាពសារព័ត៌មានជួយផ្សព្វផ្សាយ សូមកិច្ចអន្តរាគមន៍ ពីថ្នាក់ដឺកនាំខេត្ត កណ្តាល សូមមេត្តាដោយក្តីអនុគ្រោះ វគ្គ១


(ស្រុកស្អាងខេត្តកណ្តាល) យោងតាមការស្នើសុំពីសំណាក់លោកស្រី ហួតរតនា មកអង្គភាពសារព័ត៌មានស៊ីអេចអ ធីវីអនឡាញ និងជាអង្គភាពដែលជាដៃគូរសហប្រតិបត្តិការ ផ្សេងទៀត នៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១៤ ក្នុងការផ្សព្វផ្សាយ ស្នើសុំថ្នាក់ដឹកនាំខេត្តកណ្តាល ជួយអន្តរាគមន៍ ក្នុងការបន្តប័ណ្ណអាជីវកម្មទូកដរ នៅចំនុច ភូមិកោះថ្មីត្រើយខាងកើត ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដែលផុតកំណត់យោងទៅលើឯកសាររបស់រដ្ឋបាលស្រុកស្អាង លេខ:០០/ ១៨ស.ស.រ សេចក្តីសម្រេច

 ស្តីពី ការអនុញ្ញាតឲ្យធ្វើអាជីវកម្មកំពង់ចម្លងកោះថ្មី ភូមិកោះថ្មី ឃុំខ្ពប

អភិបាល នៃគណៈអភិបាលស្រុកស្អាង បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

បានឃើញអនុក្រឹត្យលេខ ៣៦០ អនក្រត.ត ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី

ការតែងតាំងមន្ត្រីរាជការ ។

បានឃើញប្រកាសលេខ ៤២៧៤ ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើត ការិយាល័យចំណុះទីចាត់ការនៃសាលាខេត្ត ការបង្កើតការិយាល័យនៃសាលាក្រុង ការបង្កើតការិយាល័យនៃ សាលាស្រុក និងការកំណត់តួនាទី ភារកិច្ច របៀបរបបការងារនៃការិយាល័យទាំងនោះ។

យោងកិច្ចប្រជុំ បើកគម្រោងអភិវឌ្ឍន៍ អាជីវកម្មកំពង់ចម្លង កោះថ្មី ឃុំខ្ពប នៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៨ ផ្អែកតាមការងារជាក់ស្តែង នៅមូលដ្ឋាន។

សម្រេច ប្រការ១. យល់ព្រម និងអនុញ្ញាតិឲ្យលោកស្រី ហួត រតនា និង លោក ហួត យូរ៉ា ធ្វើអាជីវកម្មកំពង់ចម្លងអភិវឌ្ឍន៍ កោះថ្មី ភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង រយៈពេល ៥ឆ្នាំគត់ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ ។

ប្រការ២. លោកស្រី ហួត រតនា និង លោក ហួត យូរ៉ា មានភារៈកិច្ចទទួលខុសត្រូវដូចខាងក្រោម៖ អភិវឌ្ឍន៍ផ្លូវលំ ភូមិកោះថ្មី តាមគម្រោងផែនការអភិវឌ្ឍន៍ ផ្លូវលំ ភូមិកោះថ្មី របស់រដ្ឋបាលស្រុកស្អាង ក្នុងរយៈពេលប្រាំឆ្នាំ ដោយប្រើប្រាស់ទំហំទឹកប្រាស់ចំនួន ២២៥,៥០០,០០០រៀល (ពីរយម្ភៃប្រាំលាន ប្រាំរយពាន់រៀលគត់)។

យកតម្លៃសេវាចម្លង ទៅតាមសេចក្តី កំណត់ក្នុងសៀវភៅបន្ទុក (ដូចកំពង់ចម្លងផ្សេងៗទៀត)។

ធានាជួសជុសផ្លូវចេញចូលកំពង់ចម្លង ឲ្យប្រជាពលរដ្ឋ ធានាការធ្វើចរាចរទៅមក របស់ប្រជាពលរដ្ឋ បានងាយស្រួល និងទទួលខុសត្រូវខ្ពស់ ក្នុងការចម្លងប្រកបដោយសុវត្តិភាព។

រាល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ត្រូវរាយការណ៍ និងទទួលការពិនិត្យ សម្របសម្រួលជាមួយ គណៈ កម្មការត្រួតពិនិត្យ ការអភិវឌ្ឍន៍ផ្លូវលំនៅភូមិកោះថ្មី របស់រដ្ឋបាលស្រុកស្អាង។

ប្រការ៣. សេចក្តីសម្រេចទាំងឡាយណា ដែលចែងផ្ទុយពីខ្លឹមសារសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៤. នាយករដ្ឋបាលសាលាស្រុក ការិយាល័យសាលាស្រុក អង្គភាពពាក់ព័ន្ធ លោកស្រី ហួត រតនា និង លោក ហួត យូរ៉ា មានភារកិច្ចអនុវត្ត តាមស្មារតីនៃសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃអង្គារ.១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ធ្វើនៅស្រុកស្អាង ថ្ងៃទី០១ ខែកមរា ឆ្នាំ២០១៨ ហត្ថលេខា និងត្រា អភិបាលស្រុកស្អាង ញឹម វណ្ណឌីន។

យោងឯកសារ លិខិតស្នើសុំ របស់លោកស្រី ហួត រតនា ចុះថ្ងៃចន្ទ៥កើតខែមិគរសិរឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២២ កម្មវត្ថុ: ស្នើសុំបន្តធ្វើអាជីវកម្មកំពង់ចម្លងអភិវ្ឍន៍កោះថ្មី  ភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល យោងតាមឯកសារបញ្ជាក់ពីរដ្ឋបាលស្រុកស្អាង  លោកស្រីហួត រតនា ស្នើសុំបន្តអាជីវកម្មមុនពេលកំណត់ យោងតាមច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា ។

យោងឯកសារ  ពាក្យស្នើសុំ កិច្ចសុំជួយអន្តរាគមន៍ ខុទ្ធកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី​ចុះថ្ងៃទី២៦ខែធ្នូឆ្នាំ២០២២ នៅវេលាម៉ោង៩:០០នាទី យោងតាមសំណើរ និងយោងតាមឯកសារខាងលើ ដែលអង្គភាពអ្នកសារព័ត៌មានស៊ីអេចអធីវីអនឡាញទទួលបាន មកដល់បច្ចុប្បន្នភាពនេះអស់រយះពេល២ឆ្នាំ ជាងមកហើយ ដោយឯកសារទាំងនោះ​បាត់ដំណឹង ស្ងាត់ឈឹងគ្មានដំណោះស្រាយ ។

នៅក្នុងនោះសេចក្តីទន្ទឹងរងចាំ សេចក្តីសម្រេចបន្តអាជីវកម្ម របស់រដ្ឋបាលស្រុកស្អាង ឬរដ្ឋបាលខេត្ត  នៅតែរក្សាភាពស្អៀមស្ងាត់ រហូតដល់ថ្ងៃអស់សុពលភាព ដោយអាជីវកម្មរបស់លោកស្រី ហូត រតនា មិនអាចបន្តអាជីវកម្មបាន។

អាជីវកម្មត្រូវបានជាប់គាំង​ បំណុលដែលលោកស្រីបានកម្ចីពីធនាគារ ត្រូវបានកក់ស្ទះ មកដល់ពេលបច្ចុប្បន្ននេះ សូមបញ្ជាក់ផងដែលថា ​នៅក្នុងឆ្នាំ២០១៨មកដល់ឆ្នាំ២០២៣  លោកស្រីបានទូទាត់ថវិកាជាង២០០លានរៀល យោងតាមឯកសារ និងមានត្រាឈ្មោះ លោក កោ វ៉ារី មេភូមិកោះថ្មី ។

កំពង់ចម្លងកោះថ្មី ត្រូវបានប្តូរទីតាំងថ្មី ទៅអោយបុគ្គលផ្សេង ដែលជាហេតុធ្វើអោយលោកស្រី ហួត រតនា ជួបទុក្ខលំបាក នៅសល់តែ​ទូកដរ និងកំពង់ចម្លងដែលមិនអាចធ្វើអាជីវកម្មបាន 

យោងតាមការស្នើសុំ របស់លោកស្រីតាមរយះអ្នកសារព័ត៌មាន ស្នើសុំដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល សូមឧត្តមមេត្តាជួយអន្តរាគមន៍ និងសូមមេត្តាត្រួតពិនិត្យ រឿងកំពង់ចម្លងកោះថ្មី ដើម្បីអោយលោកស្រី បានបន្តអាជីវកម្ម ដូចសព្វដង យោងតាមលក្ខនិ្តក: របស់រដ្ឋបាល ខេត្ត ដោយក្តីអនុគ្រោះ។

សូមបញ្ជាក់ផងដែលថា លោកស្រី ហួត រតនា បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវ្ឍន៍ យោងតាមឯកសារ មន្ត្រីភូមិឃុំ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕














Powered by Blogger.