ចុះបង្ក្រាបចាប់ឃា.ត់ខ្លួនក្រុមញៀនល្បែងជល់មាន់បាន៣នាក់ បញ្ជូនទៅតុលាការ តាមបទបញ្ជាយ៉ាងដាច់ណាត់របស់ឯកឧត្តម គួច ចំរើន ខេត្តកណ្ដាល
កណ្ដាល៖
បន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍ថា មានការលួចលេងល្បែងស៊ីសងជល់មាន់ នៅ ថ្ងៃទី០៨
ខែធ្នូ ឆ្នំា២០២៤ នៅចំណុចដីចំការចេក ក្រោយភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ
ស្រុកមុខកំពូល ខេត្តកណ្តាលកម្លាំងអន្តរាគមន៍ស្រុកសហការជាមួយមេឃុំឫស្សីជ្រោយ
កំលាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារដឹកនាំដោយលោក យី យ៉េន
អភិបាលស្រុកមុខកំពូលបានចុះទៅដល់កន្លែងទីតាំងនិងធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់
រួមនិងវត្ថុតាង ខណៈក្រុមជនសង្ស័យមួយចំនួនទៀតបានរត់គេចខ្លួន។
នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន ទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ។
ប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថា
ក្រោយពីធ្វើការបង្ក្រាបករណីខាងលើ កម្លាំងជំនាញបាននាំយកជនសង្ស័យ
និងវត្ថុតាងទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដោយបានឃាត់ខ្លួន
និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក។
ប្រភពបានឲ្យដឹងទៀតថា
ជនសង្ស័យទាំង៣នាក់៖ ១៖ ឈ្មោះ ជឹម ម៉ន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ
មុខរបរនៅផ្ទះ មានទីលំនៅសព្វថ្ងៃភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ
រាជធានីភ្នំពេញ។ ២៖ ឈ្មោះ តឹក ចំរើន ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិខ្មែរ
មុខរបរនៅផ្ទះ។មានទីលំនៅសព្វថ្ងៃ ភូមិក្រោលគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ
រាជធានីភ្នំពេញ។ ៣៖ ឈ្មោះ ឃ្លី យ៉ារ៉ូ ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរ
មុខរបរនៅផ្ទះ មានទីលំនៅសព្វថ្ងៃភូមិ ពុកឬស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល។
ចំពោះវត្ថុតាងចាប់យកបានមាន៖
មាន់ជល់ចំនួន០២ក្បាល, ស៊ុមក្រុងមាន់ចំនួន១៤, កន្ត្រក់ដាក់មាន់ចំនួន០៣, ជ័រហ៊ុំសង្វៀនចំនួន០២ដុំ, កំរាលក្រាលជើងមាន់ចំនួន០៨, រថយន្តចំនួន០៤គ្រឿង, ម៉ូតូចំនួន៣០គ្រឿង,
Passapp ចំនួន០១គ្រឿងនិងធុងទឹកកកចំនួន០១។
បើតាមប្រភពពីតុកាហ្វេបានបង្ហើបឲ្យ
The Mirror Newsដឹងថា ទាក់ទិនជនសង្ស័យទាំង៣នាក់ខាងលើ
ដែលក្រុមប៉ូលិសខេត្តកណ្ដាលបានខិតខំបង្ក្រាបទម្រាំចាប់ឃាត់ខ្លួនបានក៏មានក្រុមជើងរត់ការចង់ដោះលែងឲ្យរួចផុតពីសំណាញ់ច្បាប់ដែរ
តែទៅមិនរួចដោយមានឯកឧត្តម អភិបាលខេត្តកណ្ដាលបញ្ជាមិនឲ្យមានការអន្តរាគមន៍ណាមួយឡើយ។
ជនសង្ស័យ
និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាលនៅថ្ងៃនេះ
តាមបទបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តកណ្ថាល
អង្គភាពអ្នកសារព័ត៌មានយើង
សូមថ្លែងអំណរគុណ ចំពោះឯកឧត្តម អភិបាលខេត្ត និងសូមគាំទ្រ យ៉ាងពេញទំហឹង
ចំពោះចំណាត់ការរបស់ឯកឧត្តម។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន
ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ
សូមអរគុណ។
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង
បណ្តំអង្គភាពសូមអរគុណ។
សូមចុច👉https://t.me/+aLYstLR8TNswMjZl
គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់
ជនរងគ្រោះសូមអរគុណ។
សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍
សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។
Post a Comment