ឯកឧត្តម គួច ចំរើន បង្ហោះរូបភាពអមនិងសំណេរពាក់ព័ន្ធករណី ល្បែងស៊ីសងខុសច្បាប់មួយកន្លែងស្ថិតនៅឃុំឬស្សី ជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល
ខេត្តកណ្តាល៖
អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បង្ហោះរូបភាពអមនិងសំណេរពាក់ព័ន្ធករណី
ល្បែងស៊ីសងខុសច្បាប់មួយកន្លែងស្ថិតនៅឃុំឬស្សី ជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល
ត្រូវបានកម្លាំង សមត្ថកិច្ចបានចុះប្រតិបត្តិការណ៍បង្ក្រាប ដោយរឹមអូសយក បាន ម៉ូតូ
រថយន្ត និងសម្ភារៈមួយចំនួន កាលពីព្រឹកថ្ងៃ ទី៩ខែធ្នូ ឆ្នាំ២០២៤នេះ ។
ឯកឧត្តម គួច ចំរើន
បានបង្ហោះសំណេរអមជាមួយរូបភាព ដែលមានខ្លឹមសារយ៉ាងដូច្នេះថា <ទាំងនេះ គឺប្រមូលបាន ពីកន្លែងបង្ក្រាប ការលួចជល់មាន់
នៅដីចំការចេក ក្រោយ ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ចាំមើលមុខម្ចាស់
និង ស្តាប់ហេតុផល បកស្រាយយ៉ាង?
ឯកឧត្តមថា ក្រោយពេលសមត្ថកិច្ចទៅដល់
ម្ចាស់ រត់ចោលចូលព្រៃយ៉ាងលឿន គ្មានស្តាយស្រណោះទេ ៕
Post a Comment