អង្គភាពអ្នកសារព័ត៌មាន សូមថ្លែងអំណរគុណ ចំពោះលោកអធិការខណ្ឌបឹងកេងកងដែលបានចុះត្រួតពិនិត្យបន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយ វគ្គ២
ផ្សាយចេញនៅថ្ងៃទី០៥ខែធ្នូឆ្នាំ២០២៤ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ
បន្ទាប់ពីមានការផ្សាយព័ត៌មានថា អគារមួយកន្លែង សង្ស័យបង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៣ កែងផ្លូវ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២៤បានបញ្ជាឲ្យជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងនោះផ្ទាល់។
នៅពេលចុះត្រួតពិនិត្យគ្រប់ជាន់នៃអគារ មិនមានសម្ភារៈឬឧបករណ៍បម្រើលើសកម្មភាពប្រព្រឹត្តបទល្មើសល្បែងអនឡាញខុសច្បាប់នោះទេ ហើយសម្រាប់ម៉ូតូជុំវិញទីតាំងនោះគឺ សន្តិសុខយាមទីតាំងទទួលផ្ញើម៉ូតូពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ខណៈនោះកិច្ចក៏បានណែនាំអប់រំដល់អ្នកគ្រប់គ្រងអគារខាងលើ មិនអនុញ្ញាតឲ្យមានសកម្មភាពលួចលាក់ប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់នោះទេ។ប្រសិនមានសកម្មភាពបទល្មើសល្បែងខុសច្បាប់សមត្ថកិច្ចនិងធ្វើការបង្រ្កាប៕
នៅក្នុងករណីនេះអង្គភាពអ្នកសារព័ត៌មានយើង ពិតជាមានចម្ងល់មួយចំនួន ដើម្បីផ្សព្វផ្សាយអោយកាន់តែទូលំទូលាយនិងកុំអោយប្រជាពលរដ្ឋក៏ដូចជាអង្គការសង្គមស៊ីវិលមានការភាន់ច្រឡំ យោងតាមសំណេរដែលបានផុសជាជាសាធារណៈម៉ូតូរបស់ប្រជាពលរដ្ឋយកទៅផ្ញើ នៅចំណុចទីតាំងខាងលើ តើប្រជាពលរដ្ឋទាំងនោះបំរើការងារនៅទីនោះឬមួយយ៉ាងណា ដោយឡែក កន្លែងផ្ញើម៉ួតូមានសន្តិសុខមានសន្តិសុខចំនួនបីទៅបូននាក់ ហំព័ទដោយរបងបិទជិត ដែលជារឿងគួរអោយគិត និងពិចារណា ហើយសង្ឃឹមថា ពិតដូចជាពាក្យលោកអធិការនិយាយ ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋ រក្សាសណ្តាប់ធ្លាប់របៀបរៀបរយ និងសុវត្តិភាពជូនប្រជាពលរដ្ឋ សូមកុំអោយដូចក្រុងសំពៅពូនយោងលើឯកសារ អង្គភាពអ្នកសារព័ត៌មានបានផ្សព្វផ្សាយកន្លងមក (ត្រួតពិនិត្យអត់មានរហូតមន្ត្រីជំនាញចុះប្រតិបត្តិការពិសេសឆ្មក់ចាប់បានយ៉ាងពេញទំហឹង តែទោះបីយ៉ាងណាក្តី អង្គភាពអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ច ក្នុងនាមជាមន្ត្រី ដែលជាស្នាដៃល្អក្នុងការបំរើប្រជាពលរដ្ឋ ។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។
សូមចុច👉https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់ ជនរងគ្រោះសូមអរគុណ។
សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍
សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។
Post a Comment