សម្ដេចតេជោហ៊ុន សែន៖ បញ្ចប់ សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួប បង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា

 



សម្ដេចតេជោហ៊ុន សែន៖ បញ្ចប់

សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួប

បង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង

ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា


ភ្នំពេញ៖២៦ឆ្នាំមុនថ្ងៃនេះ២៩ធ្នូ១៩៩៨មេដឹកនាំ

ខ្មែរក្រហមរួមមានខៀវ សំផន នួន ជា

អៀង សារីនិងសមាជិកគណៈរដ្ឋមន្ត្រី

ផ្សេងទៀត បានមកទទួលទានអាហារ

នៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់

សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួប

បង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង

ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។


ខ្ញុំសម្រេចទទួលខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ចេញទៅកាន់៖

១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់

សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំ

របស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។

២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា

សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។

៣.ផ្ញើសារទៅកាន់សហគមអន្តរជាតិ

សូមមកវិនិយោគនិងមកទេសចរនៅ

កម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញ

លេញហើយ។

នេះជាសារចុងក្រោយនៃការអនុវត្ត

នយោបាយឈ្នះ ឈ្នះ។

(ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)៕











Powered by Blogger.