តើយ៉ាងណាហើយ ការចាប់មន្ត្រីចំនួន៣នាក់នៅខេត្តតាកែវដែលអង្គភាពប្រឆាំងពុករលួយបានឃាត់ខ្លួននៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤


ផ្សាយចេញនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០២៤

ខេត្តតាកែវ  មន្ត្រីសាលាខេត្តតាកែវ ចំនួន៣នាក់ រួមមាន លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីរបស់លោក ២នាក់ទៀត គឺលោក ម៉ម វិចិត្រ និងម្នាក់ទៀតឈ្មោះ យន់ សុធន់ មន្រ្តីទីចាត់ការផែនការវិនិយោគ ត្រូវបានអង្គភាពប្រឆាំងពុករលួយបានឃាត់ខ្លួន។

ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានរកឃើញថា បានជាប់ពាកព័ន្ធពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួនពេលបំពេញភារកិច្ច។

របាយការណ៍សម្ងាត់មួយបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា មន្ត្រីដែលជាប់ពាក់ព័ន្ធទាំងនោះ កំពុងរត់ការស្ងាត់ៗក្នុងការធានាសុំនៅក្រៅឃុំ ជាបណ្តោះអាសន្ន នៅក្នុងករណីនេះ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា រឿងតាមខ្យល់បក ខ្សឹបៗនៅលើលំហអាកាស គឺជារឿងដែលមន្ត្រីគុណធម៌មួយចំនួនមិនគួរធ្វើនោះឡើយ  ។ 

ក្រុមការងារអ្នកប្រមាញ់ នៃអង្គភាពអ្នកសារព័ត៌មានយើង ជឿជាក់ទៅលើក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ថានិងអនុវត្តដោយយកមូលដ្ឋានច្បាប់ ជាធំ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

សូមចុច👉https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់ ជនរងគ្រោះសូមអរគុណ។ 

សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍ 

សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។





Powered by Blogger.