សេចក្តីរាយការណ៍ ជូនចំពោះលោកអធិការខណ្ឌបឹងកេងកងដែលមេត្តាចុះត្រួតពិនិត្យអគារជួលផ្តាល់របស់ចិន លួចបើកលេងល្បែងអនឡាញខុសច្បាប់ វគ្គ៣
ផ្សាយចេញនៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០២៤
រាជធនីភ្នំពេញ អគារមួយកន្លែង
សង្ស័យបង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៣
កែងផ្លូវ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង គឺជាអគាររបស់ចិន ។
លោកវរសេនីយ៍ទោ វុឌ្ឍ
ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២៤បានបញ្ជាឲ្យជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង
ចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងនោះផ្ទាល់មិនសរសើមិនបាន គ្រាន់តែរូបថតចំនួនពីរសន្លឹក ឬមួយមន្ត្រីថ្នាក់ក្រោមរបស់លោក អធិការ ធ្វើរបាយការណ៍ភូតភរកហុស?បើយោងសម្តីរបសើសន្តិសុខដែលប្រចាំការនៅទៅនោះ
បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងថា មិនមែនជាកន្លែងផ្ញើម៉ូតូនោះទេ
គឺបើកដំណើរការលេងល្បែងអនឡាញ ។
ដោយឡែកនៅពេលចុះត្រួតពិនិត្យគ្រប់ជាន់នៃអគារ ពិតជារបាយការណ៍ ពិសេស មានតែរូបពីរសន្លឹក ថតក្នុងបន្ទាប់ដេករបស់បុគ្គលិកដែលធ្វើការនៅទីនោះ ។សូមបញ្ជាក់ផងដែលថា នៅក្នុងខណ្ឌបឹងកេងកងមានជាច្រើនកន្លែង ដែលអគារទាំងនោះត្រូវបានជួល កុងត្រាជាឆ្នាំទៅអោយជនជាតិចិននិងវៀតណាម ផងដែរអង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់មន្ត្រីជំនាញចុះអធិការកិច្ច ។
អង្គភាពអ្នកសារព័ត៌មានយើងមានសង្ឃឹមថា
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
ចាត់មន្ត្រីជំនាញចុះបង្កាបល្បែងអនឡាញគ្រប់ប្រភេទ ខុសច្បាប់ ដោយក្តីអនុគ្រោះ។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
ក្នុងនាមជាមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋ
មិនអនុវត្តតាមគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំ
តើការអនុវត្តច្បាប់ទាំងនោះនិងប្រែក្លាយជាយ៉ាងណា?
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា
ឧត្តមសេនីយ៍ឯក សៀង សេន
ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច
ចំពោះទីតាំងខាងលើផងទាន។
សូមរំលឹកថា: កាលពីថ្ងៃ
ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស
ដោយគ្មានការលើកលែង។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា
។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន
ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ
សូមអរគុណ។
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង
បណ្តំអង្គភាពសូមអរគុណ។
សូមចុច👉https://t.me/+aLYstLR8TNswMjZl
គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់
ជនរងគ្រោះសូមអរគុណ។
សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍
សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។
Post a Comment