កម្មករប្រមាណជាង ១០០នាក់ ផ្ទុះការតវ៉ា និងបង្កឱ្យមានហិង្សាកើតឡើង ក្រោយក្រុមម៉ៅការសំណង់ពីចិនមិនព្រមបើកលុយឱ្យ ២ទៅ៣ខែមកហើយ


 ខេត្តបន្ទាយមានជ័យ ៖ កម្មករសំណង់ប្រមាណជិត១០០នាក់បានលើកគ្នាតវ៉ា និងផ្ទុះហិង្សាដាក់ក្រុមម៉ៅការសំណង់ពីចិនមិនព្រមបើកលុយអោយ២ទៅ៣ខែមកហើយ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

តំណាងកម្មករសំណង់បានឱ្យដឹងថា មូលហេតុដែលពួកគាត់មិនព្រមធ្វើការសំណង់ក្រុមហ៊ុនចិនដែលកំពុងកសាងអគារ គឺបណ្តាលមកពីមេការម៉ៅការសំណង់ពីចិនមិនបើកថ្លៃកម្លាំងពលកម្មអោយរយៈពេល២ទៅ៣ខែមកហើយ ក្នុងម្នាក់មិនតិចជាង១.០០០ដុល្លារទេ ទើបប្រមូលផ្តុំគ្នាធ្វើការតវ៉ា រហូតប៉ះសំដីគ្នារវាងក្រុមកម្មករនិងមេជាងសំណង់ ក៏បានផ្ទុះហិង្សាដាក់ក្រុមម៉ៅការសំណង់ដែលមានប្រមាណជាង១០ទៅ២០នាក់ ដោយមានការវាយតប់ និងលត់ធាក់គ្នាទៅវិញទៅមក។


តំណាងកម្មករបានបញ្ជាក់ថា ការតវ៉ារហូតផ្ទុះហិង្សាដាក់គ្នារវាងកម្មករនិងអ្នកម៉ៅការខ្មែរនោះគឺក្រុមហ៊ុនចិនដែលជាម្ចាស់សំណង់បានបើកលុយអោយអ្នកម៉ៅការអស់ហើយ តែមិនព្រមបើកលុយអោយមេជាងនិងកម្មករសំណង់ ទើបពួកគាត់ដែលជាមេជាងនិងកម្មករសំណង់ជាង១០០នាក់សម្រេចចិត្តផ្អាក់ធ្វើការ ក៏នាំគ្នាតវ៉ានៅមុខក្រុមសំណង់ដោយសុំអោយអ្នកម៉ៅការត្រូវអោយថ្លៃកម្លាំងពលកម្មដល់ពួកគាត់ ។ ដោយអាជ្ញាធរឃុំ-ស្រុកជួយអន្តរាគមន៍ដោះស្រាយដល់ពួកគាត់ផង បើសិនជាមេការមិនព្រមបើកលុយអោយទេ ពួកគាត់នឹងបន្តធ្វើការតវ៉ាទាមទារលុយថ្លៃកម្លាំងពលកម្មរបស់ពួកគាត់អោយបាន។


លោកវរៈសេនីយ៍ឯក អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ថា ក្រោយពីទទួលបានពត៌មានថា មានកម្មករសំណង់តវ៉ានៅក្រុមហ៊ុនចិនដែលកំពុងសាងសង់អគារបង្កើតទីក្រុងបានអោយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអូរបីជាន់ចុះជួយអន្តរាគមន៍ មិនអោយកើតមានហឹង្សារវាងកម្មករសំណង់និងអ្នកម៉ៅការសំណង់ពីក្រុមហ៊ុនចិន មិនមានហឹង្សាកើតឡើងនោះទេ ។ រហូតពេលនេះមិនទាន់បានទទួលពាក្យបណ្តឹងនៅឡើយទេ ក្នុងករណីបើមាន នឹងចុះជួយអន្តរាគមន៍រកដំណោះស្រាយជូន។

លោក កែវ តារ៉ារស្មី អភិបាលស្រុកងូរជ្រៅបានបញ្ជាក់ថា លោកដូចជាមិនទាន់បានទទួលព័ត៌មាននៅឡើយទេ ព្រោះជាប់បេសកកម្មការងារចេញក្រៅខេត្ត ទើបមិនដឹង ហើយនិងសួរព័ត៌ទៅមន្ត្រីស្រុកនិងចុះទៅពិនិត្យមើល បើមាន ត្រូវជួយរកដំណោះស្រាយជូន មិនអោយមានការតវ៉ាទៀតឡើយ៕

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/chrtvonline

 គ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។


សូមចុច👉

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

សូមចុច👉

https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់ ជនរងគ្រោះសូមអរគុណ។ 

សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍ 

សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។








Powered by Blogger.