ក្រុមហ៊ុន W7777 បើកលេងល្បែងឆ្នោតឡូតូ និងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់ សូមលោកអធិការស្រុកកំពង់ត្រាច មិនហ៊ានបង្រ្កាប វគ្គ២




ផ្សាយចេញនៅថ្ងៃទី២៨ វិចិ្ឆកាឆ្នាំ២០២៤

ខេត្ត កំពត៖. ទីតាំងល្បែងស៊ីសងខុសច្បាប់ ស្ងិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត កំពុងបើកដំណើរការជាធម្មតា យ៉ាងរលូន សូម្បីតែលោក អធិការស្រុក ក៏មិនហ៊ានប៉ះ ។

លោក លឹម មុនី្នរះ ហ៊ានបើកល្បែងឡូតូ និង តាមប្រព័ន្ធអនឡាញឈ្មោះក្រុមហ៊ុន( W7777 )ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិចសោះឡើយ មិនតែប៉ុណ្ណោះ បុគ្គលរូបនេះ ល្បីថាមានខ្នងបង្អែកដ៏រឹងមាំ សូម្បីតែមន្ត្រី ប្រចាំតំបន់ សូម្បីតែ លោក អធិការស្រុកកំពង់ត្រាចក៏មិនហ៊ានប៉ះដែរ ។

ប្រជាពលរដ្ឋកំពុងដាក់ការសង្ស័យថា លោកអធិការស្រុកកំពុងត្រាច ដែលពីមុនជាជាងលក់មាស តែត្រូវថ្នាំសណ្តំ របស់លោក លឹនមុន្នីរះ ដែលគ្រប់គ្រងល្បែងអនឡាញស៊ីសងខុសច្បាប់ នៅក្នុងស្រុក ដែលជាតំបន់របស់ខ្លួនកាន់កាប់។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើរសុំទៅដល់ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធ មធុរឹទ្ធ ស្នងការនគបាលខេត្តកំពត មេត្តាចាត់កមន្ត្រី ក្រោមឱវាទចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន

អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងចាត់មន្ត្រីជំនាញ ចុះបង្ក្រាប ចំពោះម្ចាស់ទីតាំងផងទាន ។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1






Powered by Blogger.