លោកជំទាវ រស់ សូរក្ខា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការចុះតាមដានវាយតម្លៃការអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនិងនារីភេទ(CEDAW)អនុស្សាដ៏ខ្ពង់ខ្ពស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត
(បន្ទាយមានជ័យ) គណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដឹកនាំដោយលោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី “ការចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ” នៅខេត្តបន្ទាយមានជ័យ ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨.១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក ងិន វណ្ណាវឌ្ឍន៍ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងមន្ត្រីរាជការមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងតំណាងសាខាប្រតិបត្តិករប្រៃសណីយ៍កម្ពុជា និងទូរគមនាគមន៍កម្ពុជា កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត។
បន្ទាប់លោក ងិន វណ្ណាវឌ្ឍន៍ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបានឡើងរាយការណ៍សង្ខេបអំពីការងារដែលបានដឹកនាំអនុវត្តក្នុងអង្គភាព ជាពិសេសការចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ”រួចមក។
ថ្លែងនៅក្នុងឱកាសនោះលោកជំទាវ រស់ សូរក្ខា បានមានប្រសាសន៍លើកឡើងថាក្រោយពីបានស្ដាប់ និងឯកភាពលើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងផែនការសកម្មភាពការងារឆ្នាំ ២០២៤រួចមក សម្ដេចមហាបបរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងបន្តគាំទ្រចំពោះសមិទ្ធផលការងារដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីសម្រេចបានក្នុងការអនុវត្តអនុសាសន៍គន្លឹះ១២ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញកន្លងមកនិងបានណែនាំឲ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីគ្រប់ក្រសួងស្ថាប័នអាជ្ញាធរដែនដីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីបំពេញនិងពង្រឹងគ្នាទៅវិញទៅមកក្នុងអភិក្រម "ជវភាពនៃប្រព័ន្ធតួអង្គតែមួយ"ក្នុងការបន្តអនុវត្តនូវអនុសាសន៍គន្លឹះទាំង ១២ចំណុចសម្រាប់ឆ្នាំ ២០២៤នេះ។
លោកជំទាវ បានបញ្ជាក់ថា៖កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង (១).ស្វែងយល់ពីស្ថានភាពមន្ត្រីរាជការ និយោជិតជាស្ត្រី ដែលបម្រើការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។(២).តាមដានការអនុវត្តអនុសាសន់៍ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) (៣)ការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និង(៤)ប្រមូលធាតុចូលដើម្បីសរសេររបាយការណ៍ប្រចាំឆ្នាំ២០២៤។
លោកជំទាវ រស់ សូរក្ខា បានធ្វើការផ្ដាំផ្ញើដល់មន្ត្រីរាជការមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងតំណាងសាខាប្រតិបត្តិករប្រៃសណីយ៍កម្ពុជា និងទូរគមនាគមន៍កម្ពុជា ដែលមានវត្តមាននៅពេលនេះត្រូវយកចិត្តទុកដាក់ស្ដាប់លើគ្រូឧទ្ទេស ដើម្បីទទួលបានបទពិសោធន៍ថ្មីៗនិងដើម្បីភាពជោគជ័យក្នុងការចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពអោយក្លាយជាសសរទ្រូងនៃប្រទេសជាតិឲ្យក្លាយជាអ្នកដឹកនាំឆ្នើមនិងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕
Post a Comment