ឧត្តមសេនីយ៍ទោ ទុំ វុទ្ធី ហៅ ធូ កំពុងរងការចោទប្រកាន់ថា យកលុយរត់ការចូលក្របខ័ណ្ឌនៅក្នុងឆ្នាំ២០១៥ យោងលើឯកសារ លោកឧត្តមសេនីយ៍ទោ ជាសាក្សី ទទួលលុយពីជនរងគ្រោះ វគ្គ១

 

រាជធានីភ្នំពេញ  បន្ទាប់ពីប្រជាពលរដ្ឋ ជនរងគ្រោះស្នើសុំ មកអង្គភាពអ្នកសារព័ត៌មានយើង នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤ កន្លងមកថ្មីៗ ក្នុងការស្នើសុំ ដល់លោកឧត្តមសេនីយ៍ទោ ទុំ វុទ្ធី ហៅ ធូ អនុប្រធាន នាយកដ្ឋាន កិច្ចការប៉ុស្តិ៍រដ្ឋបាល ស្នងការដ្ឋាន នគរបាលជាតិ នាពេលបច្ចុប្បន្ន ។

អង្គភាពអ្នកសារព័ត៌មានយើងបានចុះធ្វើបទសម្ភាសន៍ ជាមួយលោក ញឹមប្រុស អាយុ៥៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាចខេត្ត កំពត បានរៀបរាប់ដោយទុក្ខក្រៀមក្រំ ព្រោះនៅពេលបច្ចុប្បន្នរូបលោក មិនមានលុយក្នុងការផ្គត់ផ្គង់គ្រួសារ ដោយសារជឿលុងសំដី លោក អូន ណារិទ្ធហៅដា  ដែលអះអាងថាជាកងអង្គការរ័ក្សផ្ទាល់ របស់សម្តេច និងលោកឧត្តមសេនីយ៍ទោ ទុំ វុទ្ធី ជាសាក្សី ក្នុងការផ្តិតមេដៃ ទទួលប្រាក់  ដែលបានបញ្ជាក់ពីតួនាទី យោងតាមឯកសារ ទទួលប្រាក់ពីលោក ចំនួន៤០០០ដុល្លារអាមេរិក ជាថ្នូរក្នុងការរត់ការឈ្មោះចូលក្របខ័ណ្ឌរដ្ឋ នៅក្នុងអំឡុងថ្ងឌទី១១ខែធ្នូឆ្នាំ២០១៥ និង បង់ប្រាក់នៅក្នុងអំឡុងឆ្នាំ២០១៦ ជាងមួយដុល្លារអាមេរិកបន្ថែមទៀតនៅក្នុងនោះ លោក អូន ណារិទ្ធហៅ ដា និងលោកឧត្តមសេនីយ៍ទោ ទុំ វុទ្ធី ហៅ ធូ បំរើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពត ។

លោកឧត្តមសេនីយ៍ទោ ទុំ វុទ្ធី លេខទូរស័ព្ទ ០៩៧ ៩៩៩៩៧៧៩និង០១៦៨៧៥៧៥៧ ក្រុមគ្រួសារជនរងគ្រោះ ព្យាយាម ទំនាក់ទំនងទៅលោក ជាហូរហែ តែលោក មិនទទួលទូរស័ព្ទនោះទេ ។

នៅថ្ងៃទី២១ខែឆ្នាំដដែល អង្គភាពអ្នកសារព័ត៌មានយើងបានខលលេខ០៩៧ ៩៩៩៩៧៧៩មានបុគ្គលម្នាក់ទទួលទូរស័ព្ទហើយបញញជាក់ថា លេខនេះលោកទើបទិញមកប្រើទើបបាន៥ខែ នៅពេលល្ងាចថ្ងៃដដែលអង្គភាពអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅម្តងទៀត ខលទៅលេខ០១៦៨៧៥៧៥៧មិនអាចទំនាក់ទំនងបាន ដោយលេខទូរស័ព្ទ០១៦ភ្ជាក់តេឡេក្រាម ក៏បានឃើញរូបលោកឧត្តមសេនីយ៍ទោ ទុំ វុទ្ធី ហៅ ធូមកតែម្តង 

អង្គភាពអ្នកសារព័ត៌មានយើងបានផ្ញើឯកសារពាក់ព័ន្ធមួយចំនួនក្នុងការស្នើសុំអោយលោក ជួយបកស្រាយនិងរកដំណោះស្រាយជូន ជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ទុំ វុទ្ធី បានបញ្ញាក់យ៉ាងខ្លីថា រូបលោកក៏ជាជនរងគ្រោះដែរ ហើយលោក បានបញ្ជាក់បន្ថែមទៀតថា  អង្គភាពអ្នកសារព័ត៌មានយើងប្រាប់ដល់ជនរងគ្រោះ អោយខលទៅលោក រយះពេលជាច្រើនឆ្នាំខលមិនលើក ទំនាក់ទំនងមិនបាន នៅពេលនេះខលមិនលើកដដែល ។

យោងលើ់ឯកសារបានបញ្ជាក់ច្បាស់ៗថា បើរត់ការមិនបាននិងប្រគល់លុយអោយវិញ មកដល់ពេលនេះកន្លងទៅ៩ឆ្នាំហើយ។

(លោកឧត្តមសេនីយ៍ទោ ព្យាយាម ណាត់ជួបអ្នកសារព័ត៌មាន អ្នកសារព័ត៌មានព្យាយាមអោយលោកឧត្តមសេនីយ៍ទោដោះស្រាយ ដល់ជនរងគ្រោះ)

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះ និងសូមជួយអន្តរាគមន៍ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1




Powered by Blogger.