អាគារពណ៌ស្វាយ ដែលជនជាតិចិន រាប់ពាន់អ្នកស្នាក់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនៅតែរក្សាភាពស្ងៀមស្ងាត់ និងបើកដំណើរការជាធម្មតាវគ្គ៣

 


ខេត្តកំពង់ស្ពឺ៖ ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដឹកនាំកំលាំងចូលរួមសហការប្រតិបត្តិការបង្ក្រាប នៅទីតាំងមួយកន្លែងសង្ស័យប្រព្រឹត្តបទល្មើស បន្ទាប់ពីប្រកាសជាព័ត៌មាន តាមផេកផ្លូវការបានមួយចំអិនកំពឿសពាក់ព័ន្ធនិងប្រតិបត្តិការពិសេសរបស់ថ្នាក់ដឹកនាំ នៅពេលនេះនៅតែរក្សាស្ងៀមស្ងាត់តើរឿងនេះនិងទៅជាយ៉ាងណាទៅវិញ។ 

នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ 

👉តើអាគារពណ៌ស្វាយមួយនោះ ជាប្រភេទ សហគ្រាសរោងចក្រ ឬជាកាស៊ីណូខុសច្បាប់ ដែលជាកន្លែងបង្ករបទល្មើសខុសច្បាប់ ឬមួយយ៉ាងណា ? នៅចំណុចនេះអង្គភាគអ្នកសារព័ត៌មានយើង មិនទាន់បានទទួលព័ត៌មានច្បាស់លាស់នៅឡើយ គ្រាន់តែឃើញ ប្រតិបត្តិការ និងបទបញ្ជាដោយផ្ទាល់និងដឹកនាំ ក្នុងការបង្រ្កាបតែប៉ុណ្ណោះ ទីតាំងអាគារពណ៌ស្វាយ ជាប្រភេទកាស៊ីណូដែលមានខ្នងបង្អែកដ៏រឹងមាំមួយនេះ កំពុងតែបើកបង្ហាញពីឥទ្ធិពលរបស់ជនជាតិចិន រាប់ពាន់នាក់ ទៅលើឆាកអន្តរជាតិ និងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិដែលលោកខាងលិចកំពុងតែមានចំណាប់អារម្មណ៍ សូមថ្នាក់ដឹកនាំមេត្តាត្រួតពិនិត្យ។










ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ តើចាត់វិធានការយ៉ាងវិញ ចំពោះអាគារពណ៌ស្វាយ ដែលជាជម្រកកាស៊ីណូខ្នាតយក្ស របស់ជនជាតិចិន ស្ថិតនៅក្នុងទឹកដីដែលខ្លួនគ្រប់គ្រងសូមឯកឧត្ដមនិងលោក ឧត្ដមសេនីយ៍ទោស្នងការ ចាត់វិធានការអនុវត្តន៍ច្បាប់ ដោយក្តីអនុគ្រោះ។


ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល វិជ្ជាជីវះ និងលោកប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ សូមមេត្តាជួយបំភ្លឺជាសាធារណៈដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ថាក្រសួងការងារនិងមន្ទីរការងារខេត្តមិនបានដឹងរឿងនេះទេដោយសារអង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបាននោះ ដោយសារពុំមានលេខទូរស័ព្ទ ។


ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ អាគារពណ៌ស្វាយ នៅផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ សារជាថ្មី ដោយក្តីអនុគ្រោះ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលចំពោះដាក់ការសង្ស័យថា ជនជាតិចិនទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន លិខិតអនុញ្ញាត(....) ក្នុងការបំពេញការងារ។

យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋ។


យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីអាគារពណ៌ស្វាយ?

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។




អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅ


Powered by Blogger.