ទីតាំងល្បីស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ រីកដូចផ្សិតនៅខណ្ឌ៧មករា អាជ្ញាធរសមត្ថកិច្ច មិនហ៊ានបង្ក្រាប វគ្គ៣

រាជធានីភ្នំពេញ សមត្ថកិច្ចគ្មានការទប់ស្កាត់និងបង្ក្រាបទីតាំងទាំងនេះទាល់តែសោះ ជាក់ស្តែង គ្រាន់តែនៅក្នុងភូមិសាស្ត្រ ខណ្ឌ៧មករា មានទីតាំង ល្បែងស៊ីសង ភ្នាល់បាល់ តាម ប្រព័ន្ធអនឡាញ ជាច្រើនកន្លែង កំពុង បើកដំណើរការ ឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងរលូនដោយគ្មាន ខ្លាចអាជ្ញាធរមានសមត្ថកិច្ចបន្តិចសោះឡើយ ហាក់បីដូចជាត្រូវដងត្រូវផ្លែ ។

ដែលមានទីតាំងទី១ ស្ថិតនៅតាមបណ្តោយ ផ្លូវ ស្ថិតតាមបណ្តោយផ្លូវ១២៥ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករារាជធានីភ្នំពេញ ។

ទីតាំងទី២ ស្ថិតនៅ តាមបណ្តោយផ្លូវ182ក្នុងសង្កាត់អូរឬស្សីទី ៤ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

និង ទីតាំង ទី៣ ល្បែង ស៊ីសងតាមប្រព័ន្ធអនឡាញ មួយកន្លែងដែលកន្លងមក បានបិទមួយរយៈ ឥឡូវបើកវិញហើយ..តាមបណ្តោយ ផ្លូវលេខ១៣៤ក្នុងសង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។


សូមបញញជាក់ផងដែលថា អង្គភាពស៊ីអេចអ ធីវីអនឡាញ រាយការណ៍ទៅលោកអធិការខណ្ឌ៧មករា យ៉ាងណាក្តី តែលោកអធិការបានបញ្ជាក់ថា មិនមានទេ នេះអាចដាក់ការសង្ស័យថា  លោកអធិការអសមត្ថភាពក្នុងការបង្ក្រាប ឬមួយត្រូវថ្នាំសណ្តំកំរើកដៃជើងមិនរួច។

អង្គភាពអ្នកសារព័ត៌មានយើងមានជំនឿថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជមន្ត្រីជំនាញ   ចុះបង្កាបល្បែងខុសច្បាប់ជាច្រើនកន្លែងកំពុងសម្តែងរិទ្ធ នៅខណ្ឌ៧មករា ដោយក្តីអនុគ្រោះ ។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងមានមន្ត្រីចំនួនតូចល្មើសនិងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ  អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ផ្តល់ប័ណ្ណសរសើ ដល់លោកអធិការខណ្ឌ៧មករាផង ពីព្រោះល្បែងស៊ីសងរីកដូចផ្សិតនៅដែនសមត្ថកិច្ចរបស់ខ្លួន។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្តរួមអាជីព សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1






Powered by Blogger.