ផ្សារទំនើបស៊ីធីម៉ល កំពុងបើកល្បែងស៊ីសងខុសច្បាប់ យ៉ាងរលូនមន្ត្រីអាជ្ញាធរមិនហ៊ានបង្រ្កាបវគ្គ១
រាជធានីភ្នំពេញ ៖ មហាជនសម្តែងការរិះគន់យ៉ាងខ្លាំង ទៅលើទីតាំងល្បែងស៊ីសងហ្គេមខុសច្បាប់ មួយកន្លែងស្ថិតនៅក្នុងផ្សារទំនើបស៊ីធីម៉ល មិនញញើតនិងច្បាប់ប្រហែលជាមានខ្នងបង្អែកដ៏រឹងមាំ ហើយមើលទៅទើបអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប ។
ប្រជាពលរដ្ឋនិងមហាជនដែលរស់នៅក្នុងខណ្ឌ៧មករាកំពុងរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាពិសេសលោកថេងសុថុលអភិបាលខណ្ឌ៧មករានិងលោកវរសេនីទោ ជុនប៊ុនណាន អធិការនគរបាលខណ្ឌ៧មករាបែរជាមិនបង្ក្រាបល្បែងស៊ីសងហ្គេមមួយកន្លែងនេះ។
ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះបង្ក្រាបដោយក្តីអនុគ្រោះ ។
យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្តរួមអាជីព សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment