កូរ៉េខាងជើង ផ្តល់សច្ចាប័នលើសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយរុស្ស៊ី
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារ (១២ វិច្ឆិកា) នេះថា កូរ៉េខាងជើង បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយរុស្ស៊ី ដែលបានចុះហត្ថលេខាដោយមេដឹកនាំទាំងពីរកាលពីខែមិថុនា ដែលអំពាវនាវឱ្យភាគីនីមួយៗផ្តល់ជំនួយដល់ភាគីម្ខាងទៀត ក្នុងករណីមានការវាយប្រហារដោយប្រដាប់អាវុធ។
របាយការណ៍នេះបានកើតឡើងស្របពេលមានការរិះគន់ពីអន្តរជាតិជុំវិញការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងភាគីទាំងពីរ ដោយកូរ៉េខាងជើង បានបញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់រុស្ស៊ី ដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនោះកាលពីថ្ងៃចន្ទ ដោយបន្ថែមថាវាមានប្រសិទ្ធភាពនៅពេលដែលភាគីទាំងពីរផ្លាស់ប្តូរលិខិតផ្តល់សច្ចាប័ន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចុះហត្ថលេខាលើសន្ធិសញ្ញានេះឱ្យចូលជាច្បាប់ផងដែរ ដែលចែងថា ប្រទេសទាំងពីរត្រូវតែ "ផ្តល់ជំនួយផ្នែកយោធា និងជំនួយផ្សេងទៀតជាបន្ទាន់ ដោយប្រើគ្រប់មធ្យោបាយដែលមាន" ប្រសិនបើភាគីណាមួយស្ថិតក្នុងស្ថានភាពសង្រ្គាម៕
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment