អាជ្ញាធរក្រុង​ដូន​កែវ ​រក​ឃើញ​ទីតាំងបើកពេទ្យ ​៦​កន្លែង ​មិន​ទាន់​មានច្បាប់​ពី​ក្រសួង​សុខា​ភិបាល និង​​ឲ្យ​ម្ចាស់​​ធ្វើ​កិច្ចសន្យា​បិទ​ទីតាំង​បណ្តោះអាសន្ន​​រង់ចាំ​មានច្បាប់ទើប​ឲ្យ​ដំណើរការ​សារ​ជា​ថ្មី​ឡើង​វិញ


តាកែវ ៖ បន្ទាប់​ពី​ផ្ទុះ​រឿង​មន្ទីរពេទ្យ​ឯកជន​នៅ​ស្រុក​បាទី ដែល​បាន​បើក​បំរើសេវា​រាប់​ឆ្នាំ​មក​ហើយដោយ​អត់​ច្បាប់ រហូត​មានការ​ចាក់​ថ្នាំ​ប្រតិកម្ម​ធ្វើ​ឱ្យ​អ្នកជំងឺ​ស្លា​​ប់​រួច​ដឹក​យក​ទៅ​ទំលាក់​ចោល រួម​ទាំង​ក្មេង​មិនដឹង​អី​ម្នាក់​ផង​ស្រែកយំ​អោប​សាកសព ធ្វើ​ឱ្យ​មហាជន​រិះគន់​ទៅ​លើ​គ្រូពេទ្យ​ថា គ្មាន​សីលធម៌ និង​យ៉ាង​ព្រែ​ផ្សៃ​ផង​នោះ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០២៤ កន្លង​ទៅ ។

លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​បាន​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​អោយ​បង្កើត​គណៈកម្មាធិការ​ចំរុះ​នៅ​តាម​បណ្តា​ស្រុក ក្រុង ទាំងអស់ ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅ​តាម​មន្ទីរពេទ្យ​ឯកជន​ដែល​កំពុង​បំរើសេវា​ដល់​អ្នក​ជំ​ងី​ថា តើ​មានច្បាប់​ប៉ុន្មាន និង​អត់​ច្បាប់​មាន​ប៉ុន្មាន​កន្លែង ។


លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បានអោយ​កោះសន្តិភាព​យើង​ដឹង​ថា បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត​ភ្លាម លោក​បាន​ដឹកនាំមន្ត្រី​ជំនាញ​នៃ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ និង​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ និង​កម្លាំង​អាវុធហត្ថ​ក្រុង​ដូន​កែវ ចៅសង្កាត់​ទាំង​៣​នៃ​រដ្ឋបាល​ក្រុង​បាន​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ទីតាំង​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ធំ​ៗ​នៅ​ក្នុង​ក្រុង​ដូន​កែវ ។


ក្នុង​នោះ បាន​រក​ឃើញ​ទីតាំង​ចំនួន​៦​កន្លែង ដែល​មិន​ទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​សុខា​ភិបាល និង​បាន​ឲ្យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​បិទ​ទីតាំង​បណ្តោះអាសន្ន​សិន​រង់ចាំ​មានច្បាប់​អនុញ្ញាត​ជា​ថ្មី​ទើប​ឲ្យ​ដំណើរការ​សារ​ជា​ថ្មី​ឡើង​វិញ​។


លោក​ភិ​បាល​ក្រុង​ដូន​កែវ​បាន​បន្ត​ទៀត​ថា ទីតាំង​ផ្ដល់​សេវា​សុខាភិបាល​ទាំង​៦​ដែល​មិន​ទាន់​មានច្បាប់​អនុញ្ញាត​នោះ​រួម​មាន ៖

១-​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព ឃ្វី​ន ស្ថិត​នៅ​ភូមិ​ឡូ​រី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ

២-​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព ដូន​កែវ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ

៣-​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព ចិន្តា​រង្សី ស្ថិត​នៅ​ភូមិ​ខ្សឹ​ង សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ

៤-​មន្ទីរ​សម្រាក​ព្យាបាល ប៉ុ​ល សុខា ស្ថិត​នៅ​ភូមិ​តា​ឌូ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ

៥-​មន្ទីរ​សម្រាក​ព្យាបាល រិ​ទ្ធ រ​ដ្ឋា ស្ថិត​នៅ​ភូមិ​ព្រ​ហ៊ូ​ត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ

៦-​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព សាំង ជិន​ជូ ស្ថិត​នៅ​ភូមិ​ឡូ​រី សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ។

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹង ជនរងគ្រោះសូមអរគុណ។ 

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1










Powered by Blogger.