របាយការណ៍សម្ងាត់ ត្រូវបានបំបែក អធិការដ្ឋាននគរបាលក្រុងសំពៅពូន សូមគោរពរាយការណ៍ជូនមេជ្រាបជាសរុបសង្ខេប បែបខ្សិបៗវគ្គ១

 

ខេត្តកណ្តាល :  ករណី ជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

+កើតហេតុ : ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៨,២០នាទី

+ចំណុច : ហាងខារ៉ាអូខេ KTV 7777 ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល

+ឃាត់ខ្លួនជនសង្ស័យសរុប ៤៧នាក់ ស្រី២១នាក់ ជនជាតិខ្មែរ៣៣នាក់ ស្រី២១នាក់ និងឥណ្ឌូនេស៉ី១៤នាក់ប្រុស (បុគ្គលិកបម្រើការងារចំនួន១២នាក់ ស្រី០៧នាក់)។

    *តេស្តទឹកនោម វិជ្ជមាន (+) ៤៣នាក់ ស្រី១៩នាក់ ជនជាតិខ្មែរ២៩នាក់ ស្រី១៩នាក់ និងឥណ្ឌូនេស៊ី១៤នាក់ប្រុស (ក្នុងនោះ ភ្ញៀវជនជាតិខ្មែរ២០នាក់ ស្រី១៤, បុគ្គលិក០៩នាក់ ស្រី០៥ និងភ្ញៀវឥណ្ឌូនេស៊ី១៤នាក់ប្រុស)។    

+សម្ភារៈវត្ថុតាងចាប់យករួមមាន៖- គ្រឿងញៀន៖ ម្សៅខេ (K) សរុប ១១កញ្ចប់ ទម្ងន់១៣,០៧ក្រាម- ថ្នាំគ្រាប់អ៉ិចស្តាស៊ី ចំនួន១២គ្រាប់ ទម្ងន់ ៥,៥៥ក្រាម

- ទឹកថ្នាំញៀនសប្បាយ ០៥កញ្ចប់ សំបកដែលមានរូបសញ្ញាផ្សេងៗប្រើរួច ចំនួន០៥កញ្ចប់។2- ម៉ូតូ ចំនួន០១គ្រឿង3- ទូរស័ព្ទដៃ ចំនួន០៨គ្រឿង។

*សភាពរឿងហេតុ*ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល  និងសម្របសម្រួលនីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកណ្ដាល

កម្លាំងអធិការដ្ឋាននគរបាលក្រុងសំពៅពូន បានបើកប្រតិបត្តិការបង្ក្រាបទីតាំង ហាងខារ៉ាអូខេ KTV7777 មានសរុបចំនួន៧បន្ទប់ យើងឆែកឆេររកឃើញ មាន៤បន្ទប់ ដែលមានបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមមានជាអាទិ៍ :

1- បន្ទប់លេខV-1  -ជនសង្ស័យ០៩នាក់ ស្រី០៤នាក់ (ខ្មែរ០៤នាក់ស្រី និងឥណ្ឌូនេស៊ី០៥នាក់ប្រុស) ក្នុងនោះបុគ្គលិក០២នាក់ស្រី (វិជ្ជមានទាំងអស់)

-គ្រឿងញៀនម្សៅខេ (K) ០១កញ្ចប់ និងសំបកដែលមានរូបសញ្ញាសេះហោះប្រើរួច០១កញ្ចប់។ 

2- បន្ទប់លេខV-3

-ជនសង្ស័យ០៦នាក់ ស្រី០៤នាក់ (ខ្មែរ០៤នាក់ស្រី និងឥណ្ឌូនេស៊ី០៤នាក់ប្រុស) ក្នុងនោះបុគ្គលិក០១នាក់ស្រី (វិជ្ជមានទាំងអស់)

-គ្រឿងញៀនម្សៅខេ (K) ០២កញ្ចប់ និងកញ្ចប់ពណ៌សរូបសញ្ញាផ្លែស្ត្រ៊បូរីពណ៌ក្រហមចំនួន០១កញ្ចប់ និងសំបកដែលមានរូបសញ្ញាសេះហោះប្រើរួចចំនួន០៣កញ្ចប់។ 3- បន្ទប់លេខV-7 -ជនសង្ស័យ០៩នាក់ ស្រី០៤នាក់ (ខ្មែរ០៤នាក់ស្រី និងឥណ្ឌូនេស៊ី០៥នាក់) បុគ្គលិក០០នាក់ (វិជ្ជមានទាំងអស់)

-គ្រឿងញៀនម្សៅខេ(K) ចំនួន០៤កញ្ចប់, ថ្នាំគ្រាប់ពណ៌លឿងចំនួន០១គ្រាប់ និងសំបកដែលមានរូបសញ្ញាទំពាំងបាយជូប្រើរួចចំនួន០១កញ្ចប់។ 

4- បន្ទប់លេខV-8 

-ជនសង្ស័យ១០នាក់ ស្រី០៤នាក់ (ខ្មែរ) បុគ្គលិក០១នាក់ស្រី (វិជ្ជមាន០៩នាក់ និងអវិជ្ជមាន០១ប្រុស រត់កង់បីដឹកម្ហូប)

-គ្រឿងញៀនម្សៅខេ(K) ចំនួន០៣កញ្ចប់, ទឹកសប្បាយចំនួន០៤កញ្ចប់ និងថ្នាំគ្រាប់ពណ៌ចំនួន១១គ្រាប់។ 

5-ក្នុងបរិវេណហាងKTV

-ជនសង្ស័យ០១៣នាក់ ស្រី០៥នាក់ (ខ្មែរ១១នាក់ ស្រី០៥ និងឥណ្ឌូនេស៊ី០២នាក់) បុគ្គលិក០៨នាក់ ស្រី០៣ (វិជ្ជមាន១០នាក់ ស្រី០២ និងអវិជ្ជមាន០៣នាក់ ស្រី០២ ជាបុគ្គលិក)។

-គ្រឿងញៀនម្សៅខេ(K) ចំនួន០១កញ្ចប់។

*** ក្រោយពីបានត្រួតពិនិត្យឆែកឆេក្នុងបរិវេណនិងក្នុងបន្ទប់នីមួយៗក្នុងខារ៉ាអូខេ KTV7777 រួចក្រុមការងារបានធ្វើកំណត់ហេតុបិទឃ្លុំទីតាំងខាងលើជាបណ្តោះអាសន្ន។

***សូមបញ្ជាក់ :

1-ពាក់ព័ន្ធ ជនសង្ស័យករណីរក្សាទុក និងជួញដូរ ០៦នាក់ ស្រី០៣ (ជនជាតិឥណ្ឌូនេស៊ី ០៣នាក់ប្រុស) បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី២១-០៩-២០២៤ (ឃុំខ្លួន)។

2-ពាក់ព័ន្ធ ជនសង្ស័យករណីប្រើប្រាស់ ៣៧នាក់ ស្រី១៦ (ជនជាតិឥណ្ឌូនេស៊ី ១១នាក់ប្រុស) :

   +ជនជាតិខ្មែរ ២៦នាក់ ស្រី១៦ បញ្ជូនទៅមណ្ឌលស្រុកកណ្តាលស្ទឹង នៅថ្ងៃទី២១-០៩-២០២៤

   +ជនជាតិឥណ្ឌូនេស៊ី ១១នាក់ប្រុស អនុវត្តន៍នីតិវិធីបណ្តេញចេញពីកម្ពុជា។

3-ជនមិនមានជាប់ពាក់ព័ន្ធគ្រឿងញៀន ០៤នាក់ប្រុស ជនជាតិខ្មែរ  អប់រំ-កិច្ចសន្យារួចប្រគល់ឲ្យ អាណាព្យាបាលយកទៅមូលដ្ឋានវិញ។

សូមមេត្តាជ្រាបដោយក្តីគោរព!   វរសេនីយ៍ឯកឈុនជឺឈួន។

ក្នុងករណីខាងលើ អង្គភាពអ្នកសារព័ត៌មានសូមធ្វើរបាយការណ៍ជូន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជ្រាបជាព័ត៌មាន  និងនៅមានមុនមន្ត្រីមួយចំនួនពាក់ព័ន្ធនៅក្នុងករណីនេះ។

(ទេវតានៅលើក្បាល អ្នកណាសាងអ្វី រមែងទទួលកម្មនោះ )

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថាការបង្ក្រាបគ្រឿងញៀន នៅក្នុងទឹកដីក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែកញ្ញាឆ្នាំ ២០២៤ និងមានការបកស្រាយ ពីលោកឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ត្រីប្រឆាំងគ្រឿងញៀន  ហេតុអ្វីបានជារក្សាភាពស្ងៀមស្ងាត់ ។

 អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃមេត្តាជួយបំភ្លឺក្នុងករណីនេះផងទាន ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំផ្កាឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹង ជនរងគ្រោះសូមអរគុណ។ 

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1












Powered by Blogger.