តើពិតដែលឬទេ ការបង្ក្រាបគ្រឿងញៀន នៅខេត្តកោះកុង ៣ទីតាំង ប្រមូលបានគ្រឿងញៀន ៤៧០០គីឡូក្រាម នៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤ ផ្សាយចេញនៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៤
វគ្គពិសេស : មហាព្រឹត្តិការណ៍នៃការបង្ក្រាបគ្រឿងញៀន បែបខ្សិបៗ ចំនួន៣ទីតាំង ខេត្តកោះកុង នាថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ នៅតែរក្សាភាពស្ងៀមស្ងាត់ ។
បើយោងតាមប្រភព ច្បាស់ការណ៍មួយ នៅខេត្តកោះកុង កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាល ប្រឆាំងគ្រឿងញៀន (ក១) បានចុះប្រតិបត្តិការពិសេស ឆ្មក់បង្ក្រាប ទីតាំង ស្តុកគ្រឿងញៀនដ៏ធំនៅចំណុច ក្រោយវត្តថ្មីនៅចំណុចជាប់ស៊ុបពពែ ចំណុច ភូមិ បាក់ខ្លង នៅក្នុងខេត្តកោះកុង និងប្រមូលបានវត្ថុតាងចំនួន៤តោន៧០០គីឡូក្រាម និងសំបកឡាំង៣០០គីឡូក្រាម សរុប៥០០០គីឡូគ្រាមស្មើនិង៥តោន នៅក្នុងប្រតិបត្តិការនោះដែល នៅរក្សាភាពស្ងៀមស្ងាត់ បាត់ស្ងាត់ឈឹង ដោយម្នាក់ៗកំពុងតែឆ្ងល់ថា ហេតុអ្វីមិនឃើញសារព័ត៌មានផ្សព្វផ្សាយ។
ប្រតិបត្តិការសំងាត់នេះ គឺជាខ្នាតអន្តរជាតិ ដែលធ្វើអោយមានការប៉ះពាល់យ៉ាងធ្ងន់ធរ និងធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុខ សុវត្ថិភាព នៅក្នុងមូលដ្ឋានដែលខ្លួនរស់នៅប្រចាំតំបន់។
(ភូមិ៣សង្គាត់ស្មាចមានជ័យក្រុងខេមរភូមិន្ទខេត្តកោះកុង)
តើគណៈមេបញ្ជាការឯកភាពខេត្តកោះកុង បានដឹងរឿងទាំងនេះដែលឬទេ ? បើយោងតាមប្រភព ខ្សឹបៗបានបង្ហើបតាមរលកខ្យល់បក មានអ្នកសារព័ត៌មានក្នុងស្រុក មិនហ៊ានចេញផ្សាយ ពិតព្រោះខ្លាចសុវត្ថិភាព ផ្ទាល់ខ្លួន បានត្រឹមរងចាំតាមដានបន្ត ថាពេលណា ក្នុងករណីមហាព្រឹត្តិកាលបង្ក្រាប គ្រឿងញៀននេះត្រូវបើកបង្ហាញ ជាសាធារណៈ តើបុគ្គលដែលពាក់ពន្ធទាំងនោះ ច្បាប់ចាត់វិធានការយ៉ាងណា ។
អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា លោក ឧត្តមសេនីយ៍ទោ ស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជួយបកស្រាយ នៅក្នុងករណីនេះ ថា ពិតដែលឬទេនៃប្រតិបត្តិការពិសេសក្នុងការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤ កន្លងទៅនេះ ?ការបង្ក្រាបគ្រឿងញៀន គឺជាប្រតិបត្តិការសាងគុណសម្បត្តិ និងក្នុងការបំពេញភារកិច្ច ក្នុងនាមជាមន្ត្រី ធ្វើការបំរើប្រជាពលរដ្ឋ តាមកាតព្វកិច្ចនិងជំនាញដែលបានហ្វឹកហាត់ ដែលយកមកអនុវត្តន៍បំរើជាតិមាតុភូមិនៃកម្ពុជាយើង ។
អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់អគ្គនាយកដ្ឋានប្រឆាំងនឹងបង្ក្រាបគ្រឿងញៀនបាននោះទេដោយសារខលទៅលោកតែលោកមិនបានទទួល បើយោងតាមសម្តីមន្ត្រីម្នាក់ ដែលបំរើការងារនៅខេត្តកោះកុងលោកបានបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា បេសកម្មក្នុងខេត្តកោះកុងត្រូវបានបញ្ចប់នៅឡើយ ខាងមន្ទីរប្រឆាំងគ្រឿងញៀន នៅតែបន្តស៊ើបបន្តទៀតក្នុងការចាប់មេខ្លោង ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃមេត្តាជួយបំភ្លឺក្នុងករណីនេះដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថាការបង្ក្រាបគ្រឿងញៀនខ្នាតយក្សនៅក្នុងទឹកដីខេត្តកោះកុងនៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ ២០២៤គឺជាសមិទ្ធផលដ៏អស្ចារ្យក្នុងការបង្ក្រាបនិងលុបបំបាត់គ្រឿងញៀន ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំផ្កាឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។
https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹង ជនរងគ្រោះសូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment