ទីតាំងល្បែងស៊ីសងឡូតូ មាន់ជល់ តាមអនឡាញ រីកដូចផ្សិត នៅក្នុងទឹកដី ក្រុងសៀមរាប តែអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន កំពុងដេកលុងលក់

ខេត្តសៀមរាប ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងស៊ីសងឡូតូ មាន់ជល់ តាមអនឡាញ រីកដូចផ្សិត នៅក្នុងទឹកដី ក្រុងសៀមរាប ខេត្តសៀមរាប នាំគ្នាបើកលេងអនាធិបតេយ្យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន កំពុងដេកលុងលក់មិនហ៊ានចុះបង្កាប់ប្រជាពលរដ្ឋដាក់ការសង្ស័យថា មន្ត្រីតំបន់អសមត្ថភាព ។

អង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោកដា ចំរើន  អធិការក្រុងសៀមរាបបានទេ ដោយសារមិនមានលេខទូរស័ព្ទ។ 

អង្គផាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ ឯកឧត្តម ប្រាក់ សោភ័ណ  អភិបាលខេត្តសៀមរាបនិង ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប  សូមមេត្តា ចាត់វិធានការ ទប់ស្កាត់និងបង្ក្រាប! ទីតាំងល្បែងស៊ីសងឡូតូ មាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងនៅក្នុងទឹកដី ក្រុងសៀមរាប

ដោយក្តីអនុគ្រោះ។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  


យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្តរួមអាជីព សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1











Powered by Blogger.