អង្គភាពអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ តាមដានព័ត៌មាន ក្នុងការស្នើសុំ បង្ក្រាប ទីតាំងល្បែងស៊ីសង់ខុសច្បាប់
រាជធានីភ្នំពេញ នាយយប់ថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២៤នេះ កម្លាំងរដ្ឋបាលខណ្ឌមានជ័យ ចូលបង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង នៅវេលាម៉ោង ៨ យប់ថ្ងៃទ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចអគារមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ 60 ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីអង្គភាពសារព័ត៌មានបានចុះផ្សាយពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខាងលើ ដោយក្នុងនោះសមត្ថកិច្ចដកហូតយកសម្ភារៈមួយចំនួន រួមមានទូហ្គេមបាញ់ត្រី និសម្ភារៈផ្សេងទៀត ដើម្បីយកទៅកាន់រក្សាទុកនៅរដ្ឋបាលខណ្ឌមានជ័យ ។
នៅក្នុងនោះ កម្លាំងរដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅមិនទាន់បានបញ្ជាក់ថា តើម្ចាស់ទីតាំងនោះ ជាអ្នកណា ? ហើយចាប់បានមនុស្សប៉ុន្មាននាក់ ?នៅក្នុងប្រតិបត្តិការខាងលើ អង្គភាពអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលអនុវត្តន៍យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
សូមថ្លែងអំណរគុណ
យ៉ាងជ្រាវជ្រៅ ដោយភាពកក់ក្តៅ ចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងសូមគាំទ្រយ៉ាងពេញទំហឹង
រាល់ប្រតិបត្តិការក្នុងការបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
(អរគុណសន្តិភាព
ហើយសង្ឃឹមថា ទីតាំងខាងលើនិងបិទជារៀងរហូតទៅ)
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline
គ្រុបព័ត៌មាន ទាន់ហេតុការណ៍
សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment