ឯកឧត្តម បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦ របស់សមាគមច្បាប់ចិន
ឯកឧត្តម បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦ របស់សមាគមច្បាប់ចិន និងថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “កិច្ចសហប្រតិបត្តិការច្បាប់ អាស៊ាន-ចិន” នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន
ទីក្រុងឆុងឈីងនៃសាធារណរដ្ឋប្រជាមានិតចិន, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦ របស់សមាគមច្បាប់ចិន និងថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “កិច្ចសហប្រតិបត្តិការច្បាប់ អាស៊ាន-ចិន” នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។ គណៈប្រតិភូកម្ពុជាដែលអញ្ជើញចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦នេះ រួមមាន ឯកឧត្តមបណ្ឌិត ធិន វុត្ថា នាយករងខុទ្ទការល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ដែលជានិស្សិតកំពុងបំពេញការសិក្សាថ្នាក់បណ្ឌិតនៅទីក្រុងឆុងឈីង ព្រមទាំងប្រតិភូមកពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមុខងារសាធារណៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សាកលវិទ្យល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦នេះ ក៏មានការអញ្ជើញចូលរួមផងដែរពីបណ្តាថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលរបស់បណ្តាប្រទេសអាស៊ាន ថ្នាក់ដឹកនាំវិស័យតុលាការ អ្នកជំនាញក្នុងវិជ្ជាជីវៈច្បាប់ ក្រុមមេធាវី អ្នកជំនួញ និងនិស្សិតដែលកំពុងបន្តការសិក្សា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ និងច្បាប់នៃទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានគោរពអញ្ជើញឯកឧត្តមបណ្ឌិត ជិន ម៉ាលីន និងប្រតិភូកម្ពុជា ជួបប្រជុំ និងពិភាក្សាជុំវិញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាកន្លងមកជាមួយក្រសួងយុត្តិធម៌ ហើយឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមកក្នុងការអភិវឌ្ឍនូវមូលធនមនុស្ស ព្រមទាំងស្នើសុំឱ្យមានការផ្តល់នូវអាហារូបករណ៍ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការបន្ថែមទៀត ដើម្បីបន្តការសិក្សា នៅសាកលវិទ្យាល័យនេះ និងសហការគាំទ្រដល់កម្មវិធីកែទម្រង់អាទិភាពរបស់ក្រសួងក្នុងការបង្កើតតុលាការពាណិជ្ជកម្ម និងការរៀបចំនូវយន្តការផ្សេងៗទៀតក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មនៅកម្ពុជា។ស្មូមស្វាគមន៍ ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិង បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ជាទីរាប់អាន អង្គភាព សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ សូមគោរពពីចម្ងាយ ដោយក្តីសោមនស្សរីករាយ សំរាប់ ព័ត៌មានពិត រហ័សទាន់ចិត្ត សូមតាមដានតាមគ្រុបតេឡេក្រាម ដូចខាងក្រោម:https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន ពិតរហ័សទាន់ចិត្ត ២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment