ពិធីបុណ្យកឋិនទានសាមគ្គីវត្តនិមិត្តសុធីរាម (វត្តកូនដំរី)ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងយប៉ែត ខេត្តបន្ទាយមានជ័យ..!
(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះជាថ្ងៃចុងក្រោយនៃពីពីបុណ្យកឋិនទាន ដែលប្រារព្ធឡើងអស់រយះពេល១ខែគឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់១៥កើត ខែកក្ដិក ដោយឡែកវត្តនិមិត្តសុធីរាម (វត្តកូនដំរី)ដឹកនាំដោយព្រះសមណាភិរ័ត ប៉ោ សុឃឿន ព្រះគ្រូបច្ចឹមសីមាវាសី អនុគណប្រុងប៉ោយប៉ែត និងជាចៅអធិការវត្តនិមិត្តសុធារាម (ហៅវត្តកូនដំរី) ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានរៀបចំទទួល អង្គកឋិនទានសាមគ្គីដែលដង្ហែរមកកាន់ទីអារាមនេះដើម្បី វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសតាមពុទ្ធានុញ្ញតិ ក្រោយពីធ្វើកិច្ចនមសិកាព្រះរតនះត្រៃ សមាទានសីល លោក ឈាន ចំរេីន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងសហការីរួមជាមួយប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយចំណុះជើងវត្តនិមិត្តសុធីរាម (វត្តកូនដំរី) បានដង្ហែអង្គកឋិនទានប្រទក្សិនព្រះវិហារចំនួន ៣ជុំ និងបានវេរ អង្គកឋិនដល់ព្រះសង្ឃ។
សម្រាប់អង្គកឋិនទានសាមគ្គីវត្តនិមិត្តសុធីរាមនាថ្ងៃនេះ ប្រមូលបាន បច្ច័យ សរុបចំនួន៤៤៦៧៣០០០រៀល (សែសិបបួនលានប្រាំមួយសែនប្រាំម៉ឺនបីពាន់រៀល)ប្រាក់ថៃ បានចំនួន ៥៦៨០បាតនិង ១១២៧ដុល្លាសហរដ្ឋអាមេរិក។
ក្នុងនោះដែរ ក៏មានក៏ បច្ច័យនិងត្រៃ ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា និងលោក ជំទាវ ១០លាន ៦សែន ៥ម៉ឺន ៥ពាន់ប្រាំរយរៀល ឯកឧត្តម កែ គឹមយ៉ាន បច្ច័យចំនួន ១លានរៀលលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតថវិកា១លានរៀលលោក តាំង គឹមរិទ្ធ បច្ច័យចំនួន១លានរៀល លោក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងសហការីបច្ច័យចំនួន ៦លានរៀលនិង ១០០ ដុល្លារ លោក ពិន សាវឿន បច្ច័យចំនួន២លាន៥សែន៥ម៉ឺនរៀល។ទោះជាយ៉ាងណាបច្ច័យដែលប្រមូលបាននាថ្ងៃនេះគឺទុកជាបច្ច័យ៤ សម្រាប់ព្រះសង្ឃ នឹង ចាត់ចែងសំរាប់កសាងសមិទ្ធផល នានានៅក្នុងទីអារាមនេះបន្តទៀត៕
Post a Comment