ទីតាំងជាច្រើនកន្លែងសង្ស័យបើកអនឡាញខុសច្បាប់ មានជនបរទេស ជនជាតិ(ចិន) វៀតណាម ឥណ្ឌូនេស៊ី នេប៉ាល់ កំពុងនាំគ្នាសម្រុកមកក្រុងប៉ោយប៉ែតគួរអោយកត់សម្គាល់ វគ្គ១
(ប៉ោយប៉ែត) ក្រុមប្រមាញ់សូមធ្វើសេចក្តីរាយការណ៍បឋម ក្នុងក្រុងប៉ោយប៉ែត នាក្រវ៉ាត់ព្រំដែនថៃដែលល្បីជាបន្តបន្ទាប់ នៃច្រកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរណ៍ គ្រប់ជាតិសាសន៍ ។ ប្រភពច្បាស់ការ នៃល្បែងស៊ីសងអនឡាញខុសច្បាប់ ជាច្រើនកន្លែង ត្រូវបានបែកធ្លាយ ក្រោមការអនុវត្តច្បាប់ដ៏តឹងរឹង ។
យោង គោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
អង្គភាពអ្នកសារព័ត៌មាន សូមគោរពរាយការណ៍ ជូនថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យជ្រាបជាព័ត៌មាន អាគារ ខុនដូ បុរី និងសណ្ឋាគារ ជាច្រើនកន្លែង ដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងផ្តល់បង្កើតបទល្មើស ខុសច្បាប់ មានជនបរទេស ចំរុះជាតិសាសន៍មានទាំងជនជាតិ(ចិន) វៀតណាម ឥណ្ឌូនេស៊ី នេប៉ាល់ ដែលមហាជននិងអង្គការសង្គមស៊ីវិលដាក់ការសង្ស័យថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ ប្រើលិខិតឆ្លងដែន ប្រភេទទេសចរណ៍ មកបំរើការងារកាស៊ីណូមួយចំនួន និង លាក់ខ្លួន បង្កើនបទល្មើសខុសច្បាប់តាមប្រព័ន្ធអនឡាញ អាស្រ័យដូចបានជំរាបជូនខាងលើ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជ្រាបជាព័ត៌មាន។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីល្បែងស៊ីសងអនឡាញខុសច្បាប់ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុកបញ្ចាំងពីគុណក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment