បន្ទាប់ពីបានស្តាប់ កវីនិពន្ធ ដែលមានសមត្ថភាពខ្ពស់ជាច្រើននាក់ ចេញវីដេអូ តបនិងសារព័ត៌មានក្រៅស្រុក នៃក្រមសុជីវធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន
ផ្សាយចេញនៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៤
អង្គភាពអ្នកសារព័ត៌មានយើង
បានឃើញហើយ បានដឹងហើយ រាល់សកម្មភាព ប្រតិបត្តិការពិសេស របស់អង្គភាពមួយចំនួន
នៅភូមិមួយ សង្កាត់មួយ ក្រុងនិងខេត្តមួយ
វិជ្ជាជីវៈអ្នកសារព័ត៌មាន មានសិទ្ធិ ជូនដំណឹង រាយការណ៍ជូនមន្ត្រីជំនាញ
ក្នុងការចុះរដ្ឋបាល ចំពោះទីតាំង ភូមិសាស្ត្របង្កើតបទល្មើស ចំណែកការបង្ក្រាប
ឬមិនបង្រ្កាប គឺស្ថិតនៅលើអាជ្ញាធរ សមត្ថកិច្ច ប្រចាំតំបន់ ។
អត្ថន័យ ក្បត់ខ្លឹមសារ
របស់បងប្អូនអ្នកសារព័ត៌មាន ដែលមិនទាន់យល់ដឹង ពីតួនាទីរបស់ខ្លួនឯងអោយបានច្បាស់លាស់
មុននិង បំពេញភារកិច្ច ក្នុងការផ្សព្វផ្សាយ ជូនដំណឹង ទៅដល់មន្ត្រីមូលដ្ឋាន នៅចំណុចនេះ
សូមអោយក្រសួង ព័ត៌មានមេត្តាត្រួតពិនិត្យ
បើយោងតាមការអធិប្បាយរបស់បងប្អូនអ្នកសារព័ត៌មាន
ដែលបានឆ្លើយតប ទៅសារព័ត៌មានក្រៅស្រុក បានបញ្ជាក់ពីការយល់ដឹង នៃបទពិសោធន៍
ក្នុងនាមជាអ្នកសារព័ត៌មាន សារព័ត៌មានក្រៅស្រុក
ផ្សាយយោងទៅលើការធ្វើបទសម្ភាសន៍តែមិនទាន់ស៊ីជម្រៅ ហើយអ្នកដែលសម្ភាសន៍នោះ
មិនបានបញ្ជាក់ពីអង្គភាពរបស់ខ្លួន អោយបានច្បាស់ មុននិងចេញផ្សាយ ផ្តល់ព័ត៌មានទាំងនោះ ទៅអោយសារព័ត៌មានក្រៅស្រុកផ្សាយ
គឺជាទង្វើ ខ្វះសិលធម៌ ក្នុងនាមជាអ្នកសារព័ត៌មាន ឬអាចនិយាយបានថា លក់ព័ត៌មានទៅបរទេស ដោយខ្វះការសិក្សា ស្វែងយល់អោយស៊ីជម្រៅ
ធ្វើអោយស្ថាប័នពាក់ព័ន្ធ មានការភាន់ច្រឡំ ទៅលើឆាកអន្តរជាតិ កត្តាទាំងនេះ សហគ្រាស
ម្ចាស់គេហទំព័រក្នុងស្រុក ត្រូវចេញ លិខិតសូមទោស ជាសាធារណៈ
ដើម្បីកុំអោយមានការភាន់ច្រឡំ (កាន់តែបំភ្លឺ
កាន់តែមានកំហុសដោយសារអ្នកបំភ្លឺ មិនបានយល់ដឹង ពីប្រតិកម្មតបត វ៉ៃបកមកវិញ)
សូមអស់លោកពិនិត្យ
មើលពាក្យពេចន៍នៃការបកស្រាយ
និងយោងតាមស្ថានភាពជាក់ស្តែង ដែលបានកើតឡើង
រវាងអ្នកសារព័ត៌មាន និងបងៗជាមន្ត្រី ដែលប្រចាំការនៅទីនោះ អ្នកសារព័ត៌មាន មានកាតព្វកិច្ច
ផ្តល់ព័ត៌មានឬធ្វើសេចក្តីរាយការណ៍ជូនទៅថ្នាក់ដឹកនាំ មានអាជ្ញាធរ សមត្ថកិច្ច
និងកងកម្លាំងដែលប្រចាំការនៅតាមតំបន់និមួយៗ រឿងបង្ក្រាបបទល្មើស គឺជាកាតព្វកិច្ច
របស់មន្ត្រី យោងតាមគោលនយោបាយភូមិសង្គាត់មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល
ចំណែករឿងសហប្រតិបត្តិការមានអ្វីទាក់ទិននិងបងប្អូនអ្នកសារព័ត៌មានបានជាត្រូវសម្រាកនៅអធិការដ្ឋានក្រុង(
ជាងសាមសិបម៉ោង)។
ការបកស្រាយរបស់ក្រុមការងារ
ដែលគេនិយមហៅថា (ក្រុមដឹងអត់ដង ត្រូវគិតមុននិងនិយាយ
មិនមែននិយាយទើបគិត ហើយមកកែតំរូវនោះទេ)
ក្នុងករណីធ្វើសេចក្តីរាយការណ៍មិនពិតទៅដល់មន្ត្រីដែលកំពុងបំរើការងារជូនប្រជាពលរដ្ឋ
គឺជាកំហុសមួយ អ្នកផ្តល់ដំណឹងទាំងនោះត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់
ទៅតាមកំហុសនិមួយៗ ដែលបានចែងនៃច្បាប់ក្នុងព្រះរាជណាចក្រកម្ពុជា
បែបនេះពិតជាត្រឹមត្រូវ។
អ្នកសារព័ត៌មានក្រៅស្រុក
បានផ្សព្វផ្សាយថាមានការរិតបណ្តឹង ព័ត៌មាននេះ គឺពិតជារឿងត្រឹមត្រូវ តែគួរបន្ថែមពាក្យ
(មួយចំនួន មិនមែនសារព័ត៌មានទាំងអស់នោះទេ) ដោយសារអ្នកសារព័ត៌មានមួយចំនួននោះ
ធ្វើសេចក្តីរាយការណ៍មិនពិត ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន អោយសម្រាកនៅក្នុងអធិការដ្ឋាន
និងបំពេញកិច្ច ធ្វើកិច្ចសន្យាទទួលកំហុស តាមរបាយការណ៍ ជាក់ស្តែង ។
ដោយឡែកបន្ទាប់ពីមានការឃាត់ខ្លួន
ជាបណ្តោះអាសន្ន មន្ត្រីទទួលបន្ទុកបានធ្វើរបាយការណ៍ ឬសេចក្តីរាយការណ៍ ជូនមេគណ:បញ្ហាការឯកភាព
ខេត្ត ដើម្បី ស្នើសុំដំណើរការតាមនិតិវិធីតាមផ្លូវច្បាប់ នៅក្នុងចំណុចនេះ មានប្រធានសមាគម១ បានទទួលដឹង យោងតាមរបាយការណ៍
ជាក់ស្តែង លោកប្រធានសមាគមនោះ បានស្នើសុំទៅរដ្ឋមន្ត្រី ក្រសួងពាក់ព័ន្ធ ជាពិសេស
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសុំការណែនាំ និងយោគយល់ ក្នុងការ ការពារអ្នកសារព័ត៌មានទាំងនោះ
ដើម្បីអោយបានត្រឡប់មកជួបជុំគ្រួសារវិញ។
សូមបញ្ជាក់ផងដែលថា
អ្នកសារព័ត៌មានទាំងនោះ មិនមែនទៅសហការណ៍ជាមួយអាជ្ញាធរ មន្ត្រី សមត្ថកិច្ចនោះទេ
(គួរស្វែងយល់ពីតួនាទី អ្នកសារព័ត៌មានសារជាថ្មី) យោងតាមអង្គហេតុ ក្រសួងព័ត៌មាន
ក៏ត្រូវមានវិធានការចំពោះអ្នកសារព័ត៌មានទាំងនោះ ។
អង្គភាពអ្នកសារព័ត៌មាន
ស៊ីអេចអ ធីវីអនឡាញ សូមថ្លែងអំណរគុណ ដល់លោក អ៊ុន ចាន់ថា ប្រធាន សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព
ក្នុងការជួយអន្តរាគមន៍ ចំពោះអ្នកសារព័ត៌មានទាំងនោះ
ដែលស្ថិតក្នុងការតាមដានរបស់សមាគម ដើម្បីចូលរួមចំណែក លើកស្ទួយ
សិទ្ធិសេរីភាពអ្នកសារព័ត៌មាន។
អង្គភាពអ្នកសារព័ត៌មាន
ស៊ីអេចអ ធីវីអនឡាញ សូមថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅ ចំពោះ ឯកឧត្តម នេត្រ ភក្ត្រា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងតែយកចិត្តទុកដាក់ ចំពោះ សុខទុក្ខ
អង្គភាពអ្នកសារព័ត៌មាន ទាំងអស់ ដែលរស់ក្រោមដំបូលសន្តិភាពនិង សូមថ្លែងអំណរគុណ
ដល់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត កណ្តាល ដែលបានអនុគ្រោះ ចំពោះអង្គភាពមួយចំនួននោះ
អោយពួកគាត់ត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline
គ្រុបព័ត៌មាន ទាន់ហេតុការណ៍
សូមអរគុណ។https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្តរួមអាជីព
សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment