សេចក្តីរាយការណ៍ ពីអង្គភាពសារព័ត៌មាន ក្នុងការចុះប្រតិបត្តិការ តាមបណ្តាលខេត្តកំពង់ស្ពឺ កំពត កោះកុង និងខេត្តព្រះសីហនុ


ផ្សាយចេញនៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៤

ទីតាំងជាច្រើនកន្លែងសង្ស័យបើកអនឡាញខុសច្បាប់ មានជនបរទេស ជាច្រើន ទាក់ទិនទៅនិងអាគារ ខុនដូ សណ្ឋាគារ កាស៊ីណូ ដែលល្បីថាមានច្បាប់និងត្រូវបើកបង្ហាញក្នុងពេលឆាប់ៗនេះ ។

ក្រុមប្រមាញ់សូមធ្វើសេចក្តីរាយការណ៍ជាបឋម  កុំអោយមានការភាន់ច្រឡំ រវាងអ្នកសារព័ត៌មាន និងបងៗ មន្ត្រីប្រចាំតំបន់ សូមអាធ្យាស្រ័យ ទុកជាមុនក្រែងមានការលើសលួសសម្តី ជាធម្មតាការផ្សព្វផ្សាយព័ត៌មាន នៅចំណុចណា អង្គភាពយើងខ្ញុំត្រូវការលម្អិតនៃអង្គហេតុ ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមអ្នកសារព័ត៌មានដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ គ្រប់ជាតិសាសន៍ ធ្វើដំណើរកំសាន្តក្នុងប្រទេសកម្ពុជាយើង   ។ 

ប្រភពច្បាស់ការ នៃល្បែងស៊ីសងអនឡាញខុសច្បាប់ ជាច្រើនកន្លែង ត្រូវបានបែកធ្លាយ ក្រោមការអនុវត្តច្បាប់ដ៏តឹងរឹង ដោយឡែក មន្ត្រីមួយចំនួនតូច កំពុងបង្កើនបង្កើតបទល្មើស ប្រព្រឹត្តអំពើពុករលួយទៅវិញ ។

បើយោងតាមរបាយការណ៍ អង្គភាពសារព័ត៌មានយើង ទទួលបានក្នុងពេលថ្មីៗនេះ ពីបរទេស កំពុងតែចោទប្រកាន់ថា ប្រទេសកម្ពុជាយើង ប្រមូលផ្តុំដោយពួកឧក្រិដ្ឋជនចាប់ជំរិត បង់ឃាំងមនុស្សជាដើម។ល។ 

យោង គោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

អង្គភាពអ្នកសារព័ត៌មាន សូមគោរពរាយការណ៍ ជូនថ្នាក់ដឹកនាំខេត្ត កំពង់ស្ពឺ កំពតកោះកុង ខេត្តព្រះសីហនុ ជ្រាបជាព័ត៌មាន អាគារ ខុនដូ បុរី និងសណ្ឋាគារ ជាច្រើនកន្លែង កំពុងផ្តល់បង្កើតបទល្មើស ខុសច្បាប់ មានជនបរទេស ចំរុះជាតិសាសន៍មានទាំងជនជាតិ ដែលមហាជននិងអង្គការសង្គមស៊ីវិលដាក់ការសង្ស័យថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ ប្រើលិខិតឆ្លងដែន ប្រភេទទេសចរណ៍ មកបំរើការងារកាស៊ីណូមួយចំនួន និង លាក់ខ្លួន បង្កើនបទល្មើសខុសច្បាប់តាមប្រព័ន្ធអនឡាញ អាស្រ័យដូចបានជំរាបជូនខាងលើ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជ្រាបជាព័ត៌មាន។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីល្បែងស៊ីសងអនឡាញខុសច្បាប់ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុកបញ្ចាំងពីគុណក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹង ជនរងគ្រោះសូមអរគុណ។ 

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1

Powered by Blogger.