ទទួលលុយគេហើយរត់ការមិនបាននិងក្លាយជាបទល្មើសឈរបោក បើដឹងខ្លួន ប្រញាប់រកដំណោះស្រាយជូនជនរងគ្រោះវិញ លោក ឧត្តមសេនីយ៍វគ្គ២


ខេត្តកណ្តាល  ប័ណ្ណអាជីវកម្មកំពង់ចម្លងរបស់លោកស្រី ហួត រតនា ត្រូវបាននិរាករណ៍ លោកឧត្តមសេនីយ៍ត្រីស៊ុន វុទ្ធី ធានារត់ការក្នុងការបន្តប័ណ្ណអាជីវកម្មដោយទទួលប្រាក់២០០០ដុល្លារ  កំពង់ចម្លងកោះថ្មី ភូមិកោះថ្មី ឃុំខ្ចប អភិបាល ស្រុកស្អាង  យោងតាម សេចក្តីប្រកាស របស់រដ្ឋបាលស្រុកស្អាង លេខៈ០០៣/១៨ ស.ស.រ សេចក្តីសម្រេច ស្តីពី ការអនុញ្ញាតឲ្យធ្វើអាជីវកម្មកំពង់ចម្លងកោះថ្មី ភូមិកោះថ្មី ឃុំខ្ចប អភិបាល នៃគណៈអភិបាលស្រុកស្អាង

យោងកិច្ចប្រជុំ បើកគម្រោងអភិវឌ្ឍន៍ អាជីវកម្មកំពង់ចម្លង កោះថ្មី ឃុំខ្ពប នៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៨ ផ្អែកតាមការងារជាក់ស្តែង នៅមូលដ្ឋាន។

សម្រេចប្រការ១. យល់ព្រម និងអនុញ្ញាតិឲ្យលោកស្រី ហួត រតនា និង លោក ហួត យូរ៉ា ធ្វើអាជីវកម្មកំពង់ចម្លងអភិវឌ្ឍន៍ កោះថ្មី ភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង រយៈពេល ៥ឆ្នាំគត់ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ ។ 

អង្គភាពអ្នកសារព័ត៌មានយើង បានទទួលការពឹងពាក់ពីសំណាក់លោកស្រីហួត រតនា ក្នុងការផ្សព្វផ្សាយ ព័ត៌មានជូនថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ មេត្តាជ្រាបនិងសូមជួយអន្តរាគមន៍ នៅក្នុងករណីលោក ឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី បានទទួលប្រាក់ដែលជាថ្នូរក្នុងការរត់ការបន្តប័ណ្ណអាជីវកម្មតែមិនបានសម្រេច ត្រូវស៊ីដាច់ទាំងមុខញញឹម បន្ទាប់ពីលោកស្រីបានដាក់ពាក្យបណ្តឹង ទើបលោកឧត្តមសេនីយ៍ បានទូទាត់លុយមកអោយជនរងគ្រោះវិញ នៅក្នុងចន្លោះខែមិថុនាឆ្នាំ២០២៤ បានចំនួន៣០០ដុល្លារនិងប្រាក់៨០០០០០០រៀល(ប្រាំបីសែនរៀល)សរុប ជាប្រាក់ដុល្លារស្មើនិង៥០០ដុល្លារអាមេរិក ហើយខែសីហាឆ្នាំ២០២៤កន្លងទៅនេះ ទើបទូទាត់បន្ត ក្នុងទឹកប្រាក់សរុប២០០០ដុល្លារ តែទទួលបាន៥០០ដុល្លារហើយនៅក្នុងខែមិថុនាកន្លងទៅ។

យោងតាមសម្តីជនរងគ្រោះនិងកូនប្រុសរបស់គាត់បានបញ្ជាក់ថាលោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី ខលទៅមិនលើក និងប្លុកលេខរបស់លោកស្រីចោលក្នុងការផ្តាច់ការទំនាក់ទំនងគ្នា ។

រហូតមកដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤បន្ទាប់អ្នកសារព័ត៌មានយើងខលធ្វើបទសម្ភាសន៍ជាមួយ លោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី លើកទី១លោកបានប្រាប់ថា បានទូទាត់រួចរាល់អស់ហើយ (ដោយមានសម្លេងរីខតនិងសូមរក្សាសិទ្ធ)

លើកទី២លោកបានខលមកអង្គភាពសារព័ត៌មានយើង  ហើយសួរថានៅអង្គភាពណា លុយដែលជនរងគ្រោះផ្ញើទៅ គឺជាលុយថ្លៃសាំង មិនមែនជាលុតសូកប៉ាន់នោះទេ ដោយខាងក្រសួងហិរញ្ញវត្ថុ តំរូវអោយលោកស្រីបង់ប្រាក់ចំនួន៨០០០០០០០រៀល (ប៉ែតសិបលានរៀល)តែគាត់មិនមាន (ដោយមានសម្លេងរីខតនិងសូមរក្សាសិទ្ធ)

បើយោងតាមវិដេអូដែលបានថតចេញពីតេឡេក្រោម ដែលជនរងគ្រោះបានផ្តល់ជាវត្ថុតាង លោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធីបានទទួលប្រាក់ពីជនរងគ្រោះ (ផ្ញើតាមប្រព័ន្ធផ្ទេរប្រាក់វិញ មានភ្ចាប់លេខទូរស័ព្ទ០៩៦៩៤៥៥៥៥៥ចំនួនទឹកប្រាក់១៥០០ដុល្លារនិងនៅក្នុងនោះសារសម្លេងបានបញ្ជាក់ថានៅខ្វះ៥០០ដុល្លារទៀតទាំងនេះបានបញ្ជាក់យ៉ាងច្បាប់ថា ប្រាក់ទាំងនោះ យកទៅរត់ការក្នុងការបន្តប័ណ្ណអាជីវកម្ម ។

បន្ទាប់ពីអង្គភាពអ្នកសារព័តមានយើងមិនទទួលសេវា និងព្យាយាមអោយលោក ឧត្តមសេនីយ៍ទំនាក់ទំនងទៅជនរងគ្រោះ ដើម្បីរកដំណោះស្រាយ  លោកឧត្តមសេនីយ៍បានទំនាក់ទំនងមកលោកស្រី ហួត រតនា ក្នុងការប្រគល់លុយទៅដល់លោកស្រីវិញ នៅក្នុងចំណុចនេះ អង្គភាពអ្នកសារព័ត៌មានយើង អាចសន្និដ្ឋានបានថា រាល់ពាក្យសម្តីរបស់លោកឧត្តមសេនីយ៍ បានឆ្លើយបំភ្លឺ សុទ្ធតែជារឿងប្រឌិត ពីព្រោះ រាល់សម្តីរបស់លោកបានសន្ទនាជាមួយជនរងគ្រោះ គឹនៅជាមួយអង្គភាពអ្នកសារព័ត៌មានយើង (សូមបញ្ជាក់ផងដែលថា រាល់ការផ្សាយរបស់អង្គភាពយើង មានមូលដ្ឋានច្បាស់លាស់ )

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធ សូមមេត្តាត្រួតពិនិត្យ ចំពោះមន្ត្រីមួយចំនួន ដែលកំពុងយកឈ្មោះថ្នាក់ដឹកនាំមកប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើអោយប៉ះពាល់ដល់មន្ត្រីដែលមានជំនាញច្បាស់លាស់ និងបំរើប្រជាពលរដ្ឋពិតប្រាកដ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1








Powered by Blogger.