រោងចក្រផលិតបារីចិនខណ្ឌដង្កោ មានច្បាប់អនុញាតិគ្រប់គ្រាន់ឬមួយយ៉ាងណា?សូមមន្ត្រីក្រសួងពាក់ព័ន្ធជាពិសេស (កបប)មេត្តាចុះត្រួតពិនិត្យវគ្គ១

ផ្សាយចេញនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤

រាជធានីភ្នំពេញ : ទីតាំងរោងចក្រផលិតបារី ចិនមួយកន្លែងស្ថិតនៅខាងក្រោយផ្សាគួរស្រូវ បត់ឆ្វេងប្រហែល ៣០០ម៉ែត្រ ភូមិកណ្តាល  សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ រោងចក្រផលិតបារីរបស់ជនជាតិចិនមួយកន្លែងនេះ មានឈ្មោះថា(អេសឃ្យូប ខេមបូឌា)ឯក S-CUBE(CAMBODIA)CO.,LTD  ដែលប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ដាក់ការសង្ស័យថាទីកន្លែងផលិតបារី  ខុសច្បាប់ ទោះបីគេអះអាងថាស្របច្បាប់ មានការអនុញ្ញាតិពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានបង់ប៉ាតុងក៏ដោយក្តី។

រោងចក្រផលិតនិងចែកចាយ របស់ជនជាតិចិនមួយកន្លែងនេះ កំពុងតែលាក់ខ្លួនពីសំណាក់ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប) ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា។

តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទជាដើម។

ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់និងមានត្រឹមឯកសារមួយចំនួន ស្នើសុំបើកធ្វើអាជីវកម្មតែប៉ុណ្ណោះ  នេះគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។

 

បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។

 

ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។

ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។

រោងចក្រផលិតបារីមួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាម បង់ពន្ធមិនគ្រប់ឬជាទំនិញគេចពន្ធ លំហូរតាមច្រករបៀងទៅប្រទេសផ្សេងដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។

នេះជាហេតុដែលអង្គភាពអ្នកសារព័ត៌មានយើង មិនអាចមើលរំលង គឺជនបរទេសទាំងនោះ បង្កើតទីតាំងក្នុងការផលិត តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ពីប្រទេសជិតខាង និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។

អង្គភាពព័ត៌មានយើងបានមិនអាចសុំការបំភ្លឺ ពីលោកជីម ស៊ីថា អធិការខណ្ឌដង្កោ តាមរយះទូរស័ព្ទលោកប្រាប់អង្គភាពសារព័ត៌មានយើងថា គណះកម្មការចុះត្រួតពិនិត្យបានពីថ្ងៃហើយ មិនមានអ្វីទេ លោកអភិបាលខណ្ឌគាត់ចុះផ្ទាល់ ជនបរទេស ចិន ខ្មែរ ធ្វើការទាំងប៉ុន្មានយើងដឹងទាំងអស់ (តាមសម្លេងបទសម្ភាសន៍ សុំរក្សាសិទ្ធិ)

 

អង្គភាពព័ត៌មានយើងបានមិនអាចសុំការបំភ្លឺ ពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ  ពីព្រោះខលទៅលោកស្រី លើកទូរស័ព្ទ តាមរយះលេខ089978888មិនទាន់បាននិយាយអ្វីផងបែរជាចោទប្រកាន់មកលើអ្នកសារព័ត៌មានយើងថា កុំចេះតែចោទមកលើអាជ្ញាធរ ផ្តេះផ្តាស់ ហាក់បីដូចខ្វះសុជីវះធម៌ ក្នុងនាមជាថ្នាក់ដឹកនាំ ។ (តាមសម្លេងបទសម្ភាសន៍ចោទប្រកាន់តែសុំរក្សាសិទ្ធិ)

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា  ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ   និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ   សូមមេត្តាចាត់វិធានការណ៍ ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» មានទស្សនៈវិស័យដូចខាងក្រោម៖

សិទ្ធិរបស់អ្នកប្រើប្រាស់ត្រូវបានការពារ  ភាពប្រកួតប្រជែងដោយសុចរិតក្នុងបរិយាកាសធុរៈកិច្ចត្រូវបានពង្រឹង សកម្មភាពក្លែងបន្លំត្រូវបានបង្ក្រាបអោយនៅតិចបំផុត លើកកម្ពស់ស្តង់ដារនៃការរស់នៅរបស់ប្រជាពលរដ្ឋរក្សាកំណើនសេដ្ឋកិច្ចសុខុមាលភាពរបស់ប្រជាពលរដ្ឋត្រូវបានការពារ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» មានបេសកកម្មដូចខាងក្រោម៖

ធានាគុណភាព សុវត្ថិភាព នៃផលិតផលទំនិញ និងសេវា ដើម្បីការពារសុខុមាលភាព និងសុវត្ថិភាព អ្នកប្រើប្រាស់

ធានាកិច្ចការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់

ធានាភាពប្រកួតប្រជែងដោយសុចរិតក្នុងបរិយាកាសធុរៈកិច្ច

ធានាអនុលោមភាពនៃបណ្តាលក្ខខណ្ឌតម្រូវផ្នែកច្បាប់ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព នៃផលិតផលទំនិញ និងសេវាប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1


Powered by Blogger.