លោក អ៊ុំ ចន្ទរតនា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យភ្លេចកាតព្វកិច្ចរបស់ខ្លួន បណ្តោយអោយលោក អ៊ុន ចាន់ បើកច្រករបៀងអូរបីជាន់ នាំចូលទំនិញទាំងថ្ងៃទាំងយប់ពីប្រទេសថៃ គគ្រឹកគគ្រេង វគ្១
បន្ទាយមានជ័យ ៖ លោកវរសេនីយទោ អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ ហ៊ានបើកដៃឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ នាំចូលទំនិញ គ្រប់ប្រភេទ ពីប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងព្រំដែនអូរបីជាន់ចែកចាយបន្ត ឲ្យអាជីវករ តាមបន្ទាត់ព្រំដែន តាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តនានានិងរាជធានីភ្នំពេញ។
ភូមិអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅជាភូមិសាស្ត្រដែលយោធភូមិភាគទី៥ប្រគល់ អោយលោក អ៊ុន ចាន់ មេបញ្ជាការរង កងការពារព្រំដែនលេខ៥០៣យោធភូមិភាគទី៥គ្រប់គ្រង ពិតជាមិនសរសើរមិនបាន។
លោក អ៊ុំ ចន្ទរតនា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ក្នុងនាមជាមន្ត្រីជំនាញភ្លេចកាតព្វកិច្ចរបស់ខ្លួន និងបណ្តែតបណ្តោយអោយទំនិញគេចពន្ធគ្រប់ប្រភេទ ហូរចូលតាមក្រវ៉ាត់ព្រំដែន ឬមួយកំពុងប្រព្រឹត្តអំពើពុករលួយ បានជានៅតែរក្សាភាពស្ងៀមស្ងាត់ បើអសមត្ថភាព ក្នុងការបង្ក្រាប គួរតែធ្វើលិខិតសុំលាឈប់ ដើម្បីអោយមន្ត្រីជំនាញច្បាស់លាស់ ទទួលភារកិច្ចបន្ត?
តួនាទី និង ភារកិច្ច
២.៦ សាខាគយនិងរដ្ឋាកររាជធានី-ខេត្តគ្រប់គ្រង ដឹកនាំតាមឋានានុក្រមលើបណ្តាការិយាល័យគយនិងរដ្ឋាករនានាក្រោមឱវាទ រួមមាន ការិយាល័យរដ្ឋបាលនិងគ្រប់គ្រង និងបណ្តាការិយាល័យគយនិងរដ្ឋាករតាមមូលដ្ឋាន ឬតាមបណ្តា
ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែននានាដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រង របស់សាមីអង្គភាព តាមការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធអាករលើទំនិញនាំចេញ-នាំចូលគ្រប់ប្រភេទ រួមទាំងឥវ៉ាន់អ្នកដំណើរ រូបិយប័ណ្ណ លោហធាតុ ត្បូងថ្មមានតម្លៃ បេតិកភណ្ឌវប្បធម៌ និងភណ្ឌិការប្រៃសណីយ៍
ចូលរួមកសាង និងអនុវត្តនូវគោលនយោបាយនៃការផ្លាស់ប្តូរពាណិជ្ជកម្មជាអន្តរជាតិ ព្រមទាំង
បទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ដើម្បីជំរុញប្រសិទ្ធិភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម តាមការអនុវត្តល្អជាអន្តរជាតិ
បំពេញភារកិច្ចស្រាវជ្រាវ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីឬខេត្ត ក្នុងដែនសមត្ថកិច្ចរបស់សាមីអង្គភាពនីមួយៗ តាមបទប្បញ្ញត្តិជាធរមាន ដោយសហការជាមួយអង្គភាពគយនិងរដ្ឋាករ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ជាពិសេសអាជ្ញាធរមូលដ្ឋាន និងតុលាការមានសមត្ថកិច្ច ក្នុងករណីចាំបាច់
រៀបចំ កត់ត្រា ចងក្រង និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់សាខាគយនិងរដ្ឋាករ
គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាល លិខិតចេញ-ចូលផ្សេងៗ បូកសរុប និងធ្វើរបាយការណ៍លទ្ធផល ការងាររបស់សាខាគយនិងរដ្ឋាករ
រៀបចំផែនការសកម្មភាព និងផែនការចំណូល-ចំណាយថវិការបស់សាខាគយនិងរដ្ឋាករ
គ្រប់គ្រងធនធានមនុស្ស ស្ថិតិទិន្នន័យតារាងព័ត៌មាន និងសកម្មភាពប្រតិបត្តិរបស់មន្ត្រីរាជការក្នុងសាខា គយនិងរដ្ឋាករ
បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
នៅក្នុងករណីនេះដែរអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។
https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹង ជនរងគ្រោះសូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment