តារាងបាល់ទះមួយកន្លែងលួចបង្កប់លេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូតាមប្រពន្ធអនឡាញស្ថិតក្នុងទឹកដីខណ្ឌមានជ័យវគ្គ១
ភ្នំពេញ÷ថ្ងៃ ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទីតាំង តារាងបាល់ទះមួយកន្លែងស្ថិតក្នុងភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញបើកដំណើរការឡើងវិញ ដោយមិនរំខានសមត្ថកិច្ចពាក់ព័ន្ធប្រចាំតំបន់
លោក អ៊ុក បូ នីន អធិការខណ្ឌមានជ័យ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញខាងលើផងទាន។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញ ចុះស្រាវជ្រាវ ទៅលើទីតាំងល្បែងស៊ីសង អនឡាញ់ខាងលើដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងចាត់មន្ត្រីជំនាញ ចុះបង្ក្រាបដោយក្តីអនុគ្រោះ ចំពោះម្ចាស់ទីតាំងល្បីថា មន្ត្រីប្រចាំតំបន់មិនហ៊ានប៉ះ ។
យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment