ឯកឧត្តម ប៊ូ បូរិន អញ្ជើញចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងការផ្ដល់សេវារដ្ឋបាលនិងអង្គភាពការិយាល័យច្រកចេញចូលតែមួយនិងការអនុវត្តគម្រោងសាងសង់ជួសជុលថែទាំផ្លូវថ្នល់នៅរដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) គណៈប្រតិភូក្រសួងអធិការកិច្ចដឹកនាំដោយឯកឧត្តម ប៊ូ បូរិន អគ្គនាយករង និងជាប្រធានគណៈប្រតិភូ បានអញ្ជើញចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងការផ្ដល់សេវារដ្ឋបាលនិងអង្គភាពការិយាល័យច្រកចេញចូលតែមួយ និងការអនុវត្តគម្រោងសាងសង់ជួសជុលថែទាំផ្លូវថ្នល់នៅរដ្ឋបាលខេត្ត ក្រុង ស្រុក អង្គភាពក្រោមឱវាបាននិងអង្គភាពពាក់ព័ន្ធ ក្នុងការិយបរិច្ឆេទ២០២៣ និងបណ្ដាលឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមពីលោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនង និងអធិការកិច្ចខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្រុង បានលើកឡើងថា៖ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលសំដៅលើកកម្ពស់អធិការកិច្ចល្អក្រសួងអធិការកិច្ច និងចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងការផ្ដល់សេវារដ្ឋបាលនៅអង្គភាពការិយាល័យច្រកចេញចូលតែមួយ និងការអនុវត្តគម្រោងសាងសង់ជួសជុលថែទាំផ្លូវថ្នល់នៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ដែលកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល លោកអភិបាលរងបានបញ្ជាក់ថា ការចុះធ្វើអធិការកិច្ចនៅក្នុងខេត្ត និងសហការឲ្យបានល្អប្រសើរជាងមុនបន្តទៅទៀត និងចូលរួមចំណែកអភិវឌ្ឍន៍ដែលចម្លោះកន្លែងណាមួយដែលមានភាពខ្វះខាតផងដែរ។
ថ្លែនៅក្នុងឱកាសនោះឯកឧត្តម ប៊ូ បូរិន បានមានប្រសាសន៍ថា៖ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លើវិស័យអធិការកិច្ច របស់ក្រសួងបានខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការធ្វើអធិការកិច្ច តាមដានការអនុវត្តច្បាប់ អង្កេតច្បាប់ស្រាវជ្រាវ និងដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងណែនាំកែលម្អទម្រង់ទិសដៅដល់មន្ត្រី សាធារណៈ នៅតាមបណ្ដាលក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត គ្រឹះស្ថានសាធារណៈរដ្ឋបាលសហគ្រាសសាធារណៈនិងមន្ទីរ អង្គភាពនានា ឱ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយមនុស្សសការវិជ្ជាជីវៈ តម្លាភាពនិងប្រសិទ្ធភាពឲ្យបានខ្ពស់ សំដៅបម្រើផលប្រយោជន៍សាធារណៈ និងជាលទ្ធផលចំណុចខ្វះខាតមួយចំនួនត្រូវបានរកឃើញហ្នឹងត្រូវផ្ដល់សំណួរកែលម្អជាបន្ទាន់ និងការផ្ដល់សេវាសាធារណៈតាមការទទួលពាក្យបណ្ដឹងនិងសង្កេតស្រាវជ្រាវ ជាលទ្ធផលការងារទាំងនេះពិតជាបានរួមចំណែកក្នុងការ បង្ការ ទប់ស្កាត់ ហ្នឹងពិតជាបានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពឱ្យបានខ្ពស់ផងដែរ៕
Post a Comment