ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ រអ៊ូរទាំ និងមានការភ័យខ្លាចដែលគម្របលូ រងការខូចខាត ចំណែកអាជ្ញាធរក្នុងមូលដ្ឋានហាក់មើលមិនឃើញ"



ភ្នំពេញ ÷ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្មើសុំមន្ត្រីពាក់ព័ន្ធ មេត្តាជួយពិនិត្យចំពោះ កម្របលូ ដែលត្រូវបានរងការបាក់ស្រុតនិងរងការខូចខាតជាច្រើនកន្លែង ខណៈប្រជាពលរដ្ឋធ្វើដំណើរទាំងថ្ងៃទាំងយប់ បើមិនប្រុងប្រយ័ត្នទេ អាចនិងគ្រោះថ្នាក់ទៅដល់អាយុជីវិត ពីព្រោះទីតាំងនេះនៅក្បែរសាលាខណ្ឌ៧មករា តែម្តង ។


ប្រជាពលរដ្ឋសង្ឃឹមថា លោក ថេង សុថុល អភិបាលខណ្ឌ៧មករា  ជួយចាត់មន្ត្រីចុះពិនិត្យនិងជួសជុលឡើងវិញដោយក្តីអនុគ្រោះ ។

តើលោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណះកាលនិងដឹកជញ្ជូនរាជធានីភ្នំពេញ មានដំណោះស្រាយយ៉ាងណាជូនប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋានជួបការលំបាក ?

ប្រជាពលរដ្ឋបានស្នើសុំ ដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។


ជាក់ស្ដែងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារនៃសារព័ត៌មានយើង បានចុះទៅដល់ និងផ្ដិតយករូបភាពមួយចំនួន ដើម្បីរាយការណ៍ទៅដល់អាជ្ញាធរពាក់ព័ន្ធ ថាគម្របលូតាមបណ្ដោយផ្លូវខាងលើ ពិតជារងការខូចខាតពិតប្រាកដមែន។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ


សូមស្វាគមន៍ ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិង បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ជាទីរាប់អាន អង្គភាព សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ សូមគោរពពីចម្ងាយ ដោយក្តីសោមនស្សរីករាយ សំរាប់ ព័ត៌មានពិត រហ័សទាន់ចិត្ត សូមតាមដានតាមគ្រុបតេឡេក្រាម ដូចខាងក្រោម:https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន ពិតរហ័សទាន់ចិត្ត ២៥ខេត្តក្រុង សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1







Powered by Blogger.