អត់ខ្វល់អ្វីទាំងអស់ សង្ស័យមានខ្សែរធំហើយ ទីតាំងបង្កប់ល្បែងស៊ីសង ខុសច្បាប់ ក្នុងខណ្ឌចំការមន សង្ស័យជាមន្ត្រីប្រចាំតំបន់ដេកលុងលក់ វគ្គ១


ភ្នំពេញ÷ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសង (កត់បាល់)ខុសច្បាប់ ដោយមានអ្នកចេញចូលលេង យ៉ាងកគ្រឹកគ្រេងខណៈដែល សមត្ថកិច្ចខណ្ឌចំការមន ចុះ ជាច្រើនលើកច្រើនសារ នៅតែមិនអាច មានទំងន់ ឬមន្ត្រីទាំងនោះអសមត្ថិភាព ទីតាំងបង្កប់លេងល្បែងស៊ីសង និងកត់បាល់ ខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ 474 ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរៀងរាល់ថ្ងៃ ដោយមានភ្ញៀវ ជាច្រើននាក់ ចូលលេង យ៉ាងគក្រឹកគគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់មិនអើពើសោះឡើយ ឬដោយសារតែបានលាភសក្ការៈពីទីតាំងខាងលើ ទើបមិនហ៊ានបង្ក្រាប ឬត្រូវថ្នាំសណ្តំ ភ្លេចខ្លួនជាមន្ត្រីស៊ីប្រាក់ខែរដ្ឋ។

ជាក់ស្ដែងកាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងខាងលើ និងរយះពេលកន្លងមក អ្នកសារព័ត៌មានជាច្រើនអង្គភាព បានធ្វើការផ្សព្វផ្សាយ (ឡាយផ្ទាល់)ពីទីតាំងខាងលើ  តែមិនបានប៉ុន្មាន ត្រូវស្ងប់ស្ងាត់ទៅវិញ ដោយទីតាំងខាងលើនៅតែបន្តបើកដំណើរការដែល ។

លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន យល់យ៉ាងណាវិញ ចំពោះបទល្មើសល្បែងស៊ីសង រីកដូចផ្សិត ដែលស្ថិតនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ។


លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញ ចុះស្រាវជ្រាវ ទៅលើទីតាំងល្បែងស៊ីសង មាន់ជល់ នឹងឡូតូតាមប្រពន្ធ័អនឡាញ់ខាងលើដោយក្តីអនុគ្រោះ។

ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងចាត់មន្ត្រីជំនាញ ចុះបង្ក្រាបដោយក្តីអនុគ្រោះ ចំពោះម្ចាស់ទីតាំងល្បីថា មន្ត្រីប្រចាំតំបន់មិនហ៊ានប៉ះ បានត្រឹមទទួលតែសរចក្តីរាយការណ៍ពីអង្គភាពសារព័ត៌មាន។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ









Powered by Blogger.