កញ្ឆាក្រៀមជាង៦០គីឡូក្រាម ត្រូវបានកំលាំងកងរាជអាវុធហត្ថ ដោយសហការជាមួយយោធាព្រំដែនធ្វើការបង្ក្រាបបានទាន់ពេលវេលា ខណ:ពេលដែលឈ្មួញបានជួលទូករបស់ប្រជាកសិករ១គ្រឿង


ខេត្តតាកែវ ៖ កញ្ឆាក្រៀមជាង៦០គីឡូក្រាម ត្រូវបានកំលាំងកងរាជអាវុធហត្ថ ដោយសហការជាមួយយោធាព្រំដែនធ្វើការបង្ក្រាបបានទាន់ពេលវេលា ខណ:ពេលដែលឈ្មួញបានជួលទូករបស់ប្រជាកសិករ១គ្រឿង ដើម្បីដឹកយកទៅលក់នៅស្រុកវៀតណាម ក្រោយពេលបង្ក្រាបបានហើយក៏ដឹកជញ្ជូនមកកាន់កងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។

ការចុះបង្ក្រាបទូកដឹកកញ្ឆាក្រៀមបម្រុងឆ្លងដែនដឹកទៅលក់នៅស្រុកវៀតណាមនេះ កើតឡើងនៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៦ វិច្ឆិកា ២០២៤ នៅចំណុចភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារព្រំដែន ខេត្តតាកែវ ។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការអ.ហខេត្តតាកែវបានអោយដឹងថា÷ ការចុះបង្ក្រាបទូកដឹកកញ្ឆាក្រៀមបម្រុងឆ្លងដែនទៅលក់នៅប្រទេសវៀតណាមនេះ គឺមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេង ហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងកិច្ចសហការជាមួយយោធាព្រំដែនផងដែរបានចុះបង្ក្រាបជាក់ស្ដែងករណីរក្សាទុកដឹកជញ្ជូន ជួញដូរ កញ្ឆាស្ងួត ដោយខុសច្បាប់ នៅចំណុចប្រឡាយទឹកតាសេក ភូមិឃុំខាងលើ ។


លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបន្តទៀតថា÷ ប្រត្តិបការចុះបង្ក្រាបនេះ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់ ក្នុងនោះស្រី០១នាក់ រួមមាន÷ 


ទី១-ជនសង្ស័យឈ្មោះ អ៊ុំ សុខ  ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ (ស៊ីឈ្នួលដឹកជញ្ជូនតាមបញ្ជាឈ្មោះ រុន សាវុធ) ពិនិត្យគ្មានសារធាតុញៀន ។ 


២-ជនសង្ស័យឈ្មោះ សូ រំដួល ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ (ពិនិត្យគ្មានសារធាតុញៀន)។


បើតាមចម្លើយឈ្មោះ អ៊ុំ សុខ ចំពោះឈ្មោះ សូរំដួល មិនពាក់ព័ន្ធក្នុងករណីនេះឡើយ ទើបលោកព្រះរាជអាជ្ញាបានបង្គាប់មកជំនាញអោយជននេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។  អ្នកទាំងពីរស្នាក់នៅភូមិពងអណ្តើក ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។


ចំពោះវត្ថុតាងដកហូត រួមមាន÷ ១-កញ្ឆាក្រៀមចំនួន១១៩កញ្ចប់ យើងកាត់សំបក់ថង់ចេញ ដាក់ស្នោ០៧កេះ ទម្ងន់: ៦០,០៥Kg ( កញ្ឆាស្ងួតសុទ្ធ) ២- ទូកកាណូ០១គ្រឿង ប្រវែង៨.១m ម៉ាស៊ីនមួយគ្រឿងម៉ាកHINOTAកម្លាំង១៣សេស ៣ -ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកOPPO។


ក្រោយពីជំនាញធ្វើការសាកសួរស្រាវជ្រាវបន្ថែមរួចមក នៅវេលាម៉ោង២១:១៥នាទី កម្លាំង អ.ហ ស្រុកបូរីជលសារសហការជាមួយកម្លាំង អ.ហ ស្រុកកោះអណ្តែត និងកម្លាំង អ.ហ ខេត្ត បន្តទៅឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ រុន សាវុធ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់បាយ ( រក្សាទុកជួញដូរ) ស្ថិតនៅភូមិ តាផាន់ ឃុំ ព្រៃ យុថ្កា ស្រុក កោះអណ្តែត ខេត្តតាកែវ ។  


វត្ថុតាងដកហូត ÷ ១-ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកOPPO.Nចុចពិល០១ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងឃាត់ខ្លួននិងរក្សាទុកនៅទីបញ្ជាការ អ.ហតាកែវ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់ ។


លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការអ.ហខេត្តតាកែវបានបញ្ជាក់ថា÷ បន្ទាប់ពីកំលាំងកងរាជអាវុធហត្ថខេត្តតាកែវ នឹងបន្តនិតិវិធីតាមច្បាប់ ដោយសហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រោះកញ្ឆាក្រៀមនេះបានយកមកពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយនាំចូលមកពីប្រទេសថៃ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1















Powered by Blogger.