កាស៊ីណូអូរនាង នៅតាមផ្លូវជាតិ៥៨ ក្នុងក្រុងប៉ោយប៉ែត ទាក់ទាញជនបរទេសគ្ សូម អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ មេត្តាចុះត្រួតពិនិត្យ វគ្គ២
ផ្សាយចេញនៅថ្ងៃទី១៨ខែ វិច្ឆិកាឆ្នាំ២០២៤
(ប៉ោយប៉ែត) កាស៊ីណូអូរនាង ស្ថិតនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទាក់ទាញភ្ញៀវទេសចរ មានទាំងជនជាតិចិន ថៃ ឥណ្ឌូនេស៊ី នេប៉ាល់ កំពុងនាំគ្នាសម្រុក គួរអោយកត់ស្គាល់។
លោក ព្រហ្ម ពិសិដ្ឋ អធិការក្រុង ប៉ោយប៉ែតដែលទើបតែឡើងកាន់តំណែង សូមមេត្តាចុះរដ្ឋបាល ចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ដាក់ការសង្ស័យថា ជនបរទេសទាំងនោះ កំពុងតែ លួចបើកលេងល្បែងអនឡាញខុសច្បាប់ ដោយឡែក ជនបរទេសទាំងនោះប្រើលិខិតឆ្លងដែន ប្រភេទទេសចរណ៍ មកបំរើការងារនៅក្នុងកាស៊ីណូអូរនាងនោះតែម្តង។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ដោយក្តីអនុគ្រោះ ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលដាក់ការសង្ស័យថា ជនជាតិចិននិងជនបរទេសទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន លិខិតអនុញ្ញាត ក្នុងការបំពេញការងារ។
យោង គោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តព្រមទាំងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ សូមមេត្តាចាត់មន្តី្រជំនាញ ចុះរដ្ឋបាលត្រួតពិនិត្យ ទីតាំងខាងលើផងទាន ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តមសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីល្បែងស៊ីសងអនឡាញខុសច្បាប់ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុកបញ្ចាំងពីគុណក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment