ទីតាំងល្បីស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ នៅខណ្ឌ៧មករា នៅតែបន្តសកម្មភាពយ៉ាងរលូន អាជ្ញាធរមានសមត្ថកិច្ច ប្រាប់ថារូបភាពចាស់ វគ្គ២


រាជធានីភ្នំពេញ បិទថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៤ គ្រាន់តែជារបាយការណ៍បិទបាំង ភ្នែកថ្នាក់ដឹកនាំ បានការពិតបើកលេងរាល់ថ្ងៃ   សមត្ថកិច្ចគ្មានការទប់ស្កាត់និងបង្ក្រាបទីតាំងទាំងនេះទាល់តែសោះ ជាក់ស្តែង គ្រាន់តែនៅក្នុងភូមិសាស្ត្រ ខណ្ឌ៧មករា មានទីតាំង ល្បែងស៊ីសង ភ្នាល់បាល់ តាម ប្រព័ន្ធអនឡាញ ចំនួន ៣ទីតាំងកំពុង បើកដំណើរការ ឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងរលូន ដោយគ្មាន ខ្លាច អាជ្ញាធរមានសមត្ថកិច្ចឡើយ ។ 

ដែលមានទីតាំងទី១ ស្ថិតនៅតាមបណ្តោយ ផ្លូវ ស្ថិតតាមបណ្តោយផ្លូវ១២៥ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករារាជធានីភ្នំពេញ ។

ទីតាំងទី២ ស្ថិតនៅ តាមបណ្តោយផ្លូវ182ក្នុងសង្កាត់អូរឬស្សីទី ៤ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

និង ទីតាំង ទី៣ ល្បែង ស៊ីសងតាមប្រព័ន្ធអនឡាញ មួយកន្លែងដែលកន្លងមក បានបិទមួយរយៈ ឥឡូវបើកវិញហើយ..តាមបណ្តោយ ផ្លូវលេខ១៣៤ក្នុងសង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

សូមបញញជាក់ផងដែលថា អង្គភាពស៊ីអេចអ ធីវីអនឡាញ រាយការណ៍ទៅលោកអធិការខណ្ឌ៧មករា យ៉ាងណាក្តី តែលោកអធិការបានបញ្ជាក់ថា មិនមានទេ នេះអាចដាក់ការសង្ស័យថា  លោកអធិការអសមត្ថភាព ឬមួយត្រូវថ្នាំសណ្តំកំរើកដៃជើងលែងបាន។

អង្គភាពអ្នកសារព័ត៌មានយើងមានជំនឿថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជមន្ត្រីជំនាញ   ចុះបង្កាបល្បែងខុសច្បាប់ជាច្រើនកន្លែងកំពុងសម្តែងរិទ្ធ នៅខណ្ឌ៧មករា ដោយក្តីអនុគ្រោះ ។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ








https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្តរួមអាជីព សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1

Powered by Blogger.